លោក​ហ៊ុន សែន​ផ្ដល់​រង្វាន់​ដល់​ម្ចាស់​មេដាយមាស​កីឡា​អាស៊ី

ដោយ៖ ធុច ធារ៉ា 04-09-2018 9:51 am 634

​​កីឡាករ​ម្ចាស់​មេដាយមាស​និង​សំរឹទ្ធ សាលី អ៊ូ​មើ​ត ទទួលបាន​ប្រាក់រង្វាន់​ពី​រដ្ឋ​១៤០​លាន​រៀល បូករួម​និង​ថវិកា​របស់លោក ហ៊ុនសែន ១៣,០០០​ដុល្លារ ខណៈ​កីឡាការិនី​ម្ចាស់​មេដាយមាស​ខាន់ ចេសា ទទួលបាន​ប្រាក់រង្វាន់​ពី​រដ្ឋ​៨០​លាន​រៀល និង​ថវិកា​ពី​លោក​ហ៊ុនសែន ចំនួន​១០,០០០ ដុល្លារ​។ 

​ការប្រគល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ម្ចាស់​មេដាយមាស ដែល​ជួយ​ឲ្យ​កម្ពុជា​បំបែក​កំណត់ត្រា​ក្រោយ​ខកខាន​ទទួលបាន​មេដាយមាស​ក្នុង​ព្រឹត្តិការ​កីឡា​ដ៏​ធំ​របស់​អាស៊ី​មួយ​នេះ អស់​រយៈពេល​៦៤​ឆ្នាំ​មក​នោះ បន្ទាប់ពី​ពួកគេ​ទាំងពីរ​បាន​ដណ្តើម​មេដាយមាស​២​គ្រឿ និង​សំរឹទ្ធ​១​គ្រឿង ក្នុង​ការប្រកួត​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ហ្គេម​២០១៨​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។​

​លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​កោតសរសើរ​ដល់​កីឡាករ​តំណាងឲ្យ​កម្ពុជា​២​រូប​កាលពី​ម្សិលមិញ ដែល​បាន​នាំយក​មេដាយមាស​ក្នុង​ការប្រកួត​កីឡា​អាស៊ី Asian Games ២០១៨ ជូន​ប្រទេស​កម្ពុជា​។ លោក​ហ៊ុន សែន​បាន​ចាត់ទុកថា សាលី​ត អ៊ូ​មើ​ត និង​ខាន់ ចេសា ម្ចាស់​មេដាយមាស​ទាំងពី​រ​រូបនេះ មិនបាន​ធ្វើឲ្យ​ការរង់ចាំ​របស់លោក និង​ជាតិខ្មែរ​ទាំងមូល​ខកបំណង​នោះឡើយ​។​

ការធ្វើ​មាតុភូមិនិវត្តន៍​របស់​វីរៈបុរស​កីឡា​កម្ពុជា គឺ​កីឡាករ សាលី អ៊ូ​មើ​ត និង​កីឡាការិនី ខាន់ ចេសា ត្រូវបាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​រដ្ឋាភិបាល និង​ស្ថាប័ន​កីឡា​ជាតិ​។ ក្នុងនោះ​ក៏​មានកា​រហែរ​ក្បួន​រថយន្ត មុន​ចូលជួប​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​នៅ​វិមាន​សន្តិភាព​៕

ព័ត៌មានផ្សេងទៀត