Cristiano Ronaldo​​មិនទាន់​រកបាន​​គ្រាប់​បាល់​​ឲ្យ​Juventus ប៉ុន្ដែ​កូនប្រុស​​រកបាន​បួន​គ្រាប់​

ដោយ៖ ពេញ ផេង 03-09-2018 11:59 am 1248
​Cristiano Ronaldo Jrកូនប្រុសCristiano Ronaldo

​ស្របពេល​Cristiano Ronaldo មិនទាន់​រកបាន​គ្រាប់​បាល់​នៅឡើយ ក្រោយ​បង្ហាញខ្លួ​នឲ្យក្រុម​Juventus​កន្លងមក ប៉ុន្ដែ​កូនប្រុស​របស់លោក​គឺ​Cristiano Ronaldo Jr ពិតជា​ធ្វើបាន​ល្អ​ជាង​ឪពុក​។ ក្មេងប្រុស​វ័យ​៨​ឆ្នាំ​រូបនេះ​រក​គ្រាប់​បាល់​បាន​បួន​គ្រាប់ ក្នុង​ការប្រកួត​រវាង​ថ្នាល​យុវជន​Juventus​ជាមួយ​ថ្នាល​យុវជន​Lucento​កាលពី​ថ្ងៃអាទិត្យ​។ បួន​គ្រាប់​ដែល​Cristiano Ronaldo Jr រកបាន​គឺ​ដោយ​ប្រើ​បច្ចេកទេស​ញាក់​ដាច់​ខ្សែការពារ​ជាច្រើន​នាក់​។ ក្នុង​វគ្គ​ទីមួយ​រកបាន​ពីរ​គ្រាប់​និង​វគ្គ​ទី​ពីរ​រកបាន​ពីរ​គ្រាប់ ជា​លទ្ធផល​យុវជន​Juventus​យកឈ្នះ​យុវជន​Lucento៥​ទល់នឹង​១​។ 

​សូមបញ្ជាក់ថា ថ្មីៗ​នេះ​Cristiano Ronaldo ទើបតែ​បាន​បញ្ជាក់ថា លោក​ចង់ឲ្យ​កូនប្រុស​របស់លោក​Cristiano Ronaldo Jr ចាប់​អាជីព​បាល់ទាត់​ដូច​រូបលោក​ដែរ ព្រោះ​គេ​មាន​ទេពកោសល្យ​អំណោយផល​ពី​ធម្មជាតិ​។ រួមជាមួយ​បច្ចេកទេស​ដែល​លោក​បង្ហាត់​បន្ថែម ដូច្នេះ​លោក​សង្ឃឹម​កូនប្រុស​របស់លោក​នឹង​អាច​ដើរ​តាម​គន្លង​លោក​បាន​។ តែ​យ៉ាងណាក៏ដោយ​លោក​មិនទាន់​រំពឹង​ក្ដីសង្ឃឹម​នេះ​ជោគជ័យ​ទាំងស្រុង​ទេ ដោយសារ​កូនប្រុស​របស់លោក​នៅ​ក្មេង​។ លោក​ក៏​គោរព​តាម​ការសម្រេចចិត្ដ​របស់​គេ​ដែរ ថា​គេ​ចង់​ចាប់​អាជីប​នេះ​ឬ​អត់​៕​

សូមទស្សនាវីដេអូ៖

ព័ត៌មានផ្សេងទៀត