UCL​​រដូវ​កាល​​២០១៨-២០១៩​ បាន​ចាប់ឆ្នោត​​រួចរាល់​ហើយ​​រង់ចាំតែ​ថ្ងៃ​​ប្រកួត​ប៉ុណ្ណោះ​

ដោយ៖ ពេញ ផេង 31-08-2018 5:38 pm 667
តារាង​បញ្ជាក់ក្រុម​ក្នុងពូលនីមួយៗ

​ការចាប់​ឆ្នោត​សម្រាប់​ចូលរួម​ប្រកួត​ដណ្ដើម​ពានរង្វាន់ UEFA Champions League រដូវ​កាល ២០១៨-២០១៩​បានបញ្ចប់​ហើយ​។ ក្រុម​ទាំងអស់​ដែល​ចូលរួម​ក្នុង​ការប្រកួត ក៏​បានដឹង​ពី​ពូ​ល​ដែល​ខ្លួន​ស្ថិតនៅ​ហើយ​ដែរ រង់ចាំតែ​ថ្ងៃ​ប្រកួត​មកដល់​ប៉ុណ្ណោះ​។ ក្នុងនោះ​ចែកចេញជា​៨​ពូ​ល ហើយ​ក្នុង​មួយ​ពូ​ល​មាន​៤​ក្រុម សរុប​មាន​៣២​ក្រុម​។​

​ពូ​ល​A៖ មាន​ក្រុម Atlético Madrid, Borussia Dortmund, Monaco, Club Brugge

​ពូ​ល​B៖ មាន​ក្រុម Barcelona, Tottenham Hotspur, PSV Eindhoven, Internazionale Milano

​ពូ​ល​C៖ មាន​ក្រុម Paris Saint-Germain, Napoli, Liverpool, Crvena zvezda

​ពូ​ល​D៖ មាន​ក្រុម Lokomotiv Moskva, Porto, Schalke, Galatasaray

​ពូ​ល​E៖ មាន​ក្រុម Bayern München, Benfica, Ajax, AEK Athens

​ពូ​ល​F៖ មាន​ក្រុម Manchester City, Shakhtar Donetsk, Lyon, Hoffenheim

​ពូ​ល​G៖ មាន​ក្រុម Real Madrid, Roma, CSKA Moskva, Viktoria Plzeň

​ពូ​ល​H៖ មាន​ក្រុម Juventus, Manchester United, Valencia, Young Boys

​ចំពោះ​ការប្រកួត​ជម្រុះ​វគ្គ​៣២​ក្រុម នឹង​ធ្វើឡើង​នៅ​១៨-១៩​ខែ​កញ្ញា បន្ទាប់មក​ថ្ងៃទី​២-៣​ខែតុលា ថ្ងៃទី​២៣-២៤​តុលា ថ្ងៃទី​៦-៧​ខែវិច្ឆិកា ថ្ងៃទី​២៧-២៨​ខែវិច្ឆិកា និង​ថ្ងៃទី​១១-១២​ខែ​ធ្នូ​។​

​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជើង​ទីមួយ​នៅ​ថ្ងៃទី​១២-១៣ និង​ថ្ងៃទី​១៩-២០​ខែកុម្ភៈ​ឆ្នាំ​២០១៩ ហើយ​ជើង​ទី​ពីរ​នៅ​ថ្ងៃទី​៥-៦​និង​១២-១៣​ខែ​មីនាឆ្នាំ​២០១៩​។ វគ្គ​៨​ក្រុម​ចុងក្រោយ ជើង​ទីមួយ​ប្រកួត​នៅ​ថ្ងៃទី​៩-១០​មេសា ជើង​ទី​ពីរ​ថ្ងៃទី​១៦-១៧​មេសា​ឆ្នាំ​២០១៩​។​

​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទីមួយ ប្រកួត​នៅ​ថ្ងៃទី​៣០​ខែមេសា​និង​ថ្ងៃទី​១​ខែ​ឧសភា ហើយ​ជើង​ទី​ពីរ​នៅ​ថ្ងៃទី​៧-៨​ខែឧសភា​ឆ្នាំ​២០១៩​។ ចំណែក​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១​មិថុនា​ឆ្នាំ​២០១៩ នៅ​កីឡាដ្ឋាន​Estadio Metropolitano  ទីក្រុង​Madrid ប្រទេស​អេ​ស្ប៉ា​ញ​៕

ព័ត៌មានផ្សេងទៀត