ប្រធាន​FIFA​​ជួប​លោក​​Trump​​ពិភាក្សា​ពី​ការ​រៀបចំ​​World Cup​​ឆ្នាំ​២០២៦

ដោយ៖ ពេញ ផេង 30-08-2018 5:06 pm 639
លោក​Gianni Infantino(ឆ្វេង)បង្ហាញកាត​លឿងដល់លោកDonald Trump​

​ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ហៅ​កាត់​ថា​FIFA លោក​Gianni Infantino បាន​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​Donald Trump​នៅ​សេត​វិមាន ដើម្បី​ពិភាក្សា​ពី​ព្រឹត្ដិការណ៍​ប្រកួត​បាល់ទាត់​ពិភព​លោក​(World Cup)​ឆ្នាំ​២០២៦​។ World Cup​ឆ្នាំ​២០២៦ អាមេរិក​នឹង​ចាប់ដៃ​ជាមួយ​កា​ណា​និង​ម៉ិក​ស៊ិក​ធ្វើជា​ម្ចាស់ផ្ទះ​។

 

​នៅក្នុង​កិច្ច​ជំនួប​កាលពី​ថ្ងៃទី​២៨​សីហា លោក​Infantino​បានបង្ហាញ​អាវ​មានឈ្មោះ​លោក​ត្រាំ និង​បានបង្ហាញ​កាត​ក្រហម កាត​លឿង​ដល់​លោក​ត្រាំ​ផងដែរ​។ កិច្ចពិភាក្សា​បានធ្វើ​យ៉ាង​ល្អប្រសើរ ហើយ​លោក​Infantino​បង្ហាញ​ភាព​ជឿជាក់ថា World Cup​ឆ្នាំ​២០២៦​នឹង​ក្លាយជា​ព្រឹត្ដិការណ៍ដ៏​ធំ​បំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ​។ 

​ចំណែក​លោក​Trump​បាន​កោតសរសើរ​ដល់​លោក​Infantino និង​ថា​លោក​Infantino​ជា​មនុស្ស​គួរឲ្យ​គោរព​។ សូមបញ្ជាក់ថា World Cup​ឆ្នាំ​២០១៨​បាន​ប្រព្រឹត្ដទៅនៅ​ប្រទេស​រុស្ស៊ី ដោយ​បារាំង​ជា​ជើងឯក​។ ដោយឡែក​World Cup​ឆ្នាំ​២០២២​នឹង​ប្រព្រឹត្ដទៅនៅ​ប្រទេ​សហ្គាតា ហើយ​ឆ្នាំ​២០២៦​អាមេរិក​ចាប់ដៃ​ជាមួយ​កាណាដា​និង​ម៉ិក​ស៊ិក​ធ្វើជា​ម្ចាស់ផ្ទះ​៕

ព័ត៌មានផ្សេងទៀត