Cristiano Ronaldo​​មិន​ចង់ឲ្យ​​ស្លឹកឈើ​​ជ្រុះ​ឆ្ងាយ​​ពី​គល់

ដោយ៖ ពេញ ផេង 23-08-2018 11:34 am 1034
រូបភាព​Cristiano Ronaldoនិងកូនប្រុស

Cristiano Ronaldo គឺជា​កំពូល​កីឡាករ​បាល់ទាត់​អាជីប​មួយរូប​ក្នុង​ពិភពលោក​។ អ្នកគាំទ្រ​បាល់ទាត់​ពិតជា​ស្គាល់​ពី​កីឡាករ​ឆ្នើម​រូបនេះ ហើយក៏​មាន​ការគាំទ្រ​លើ​បច្ចេកទេស ជំនាញ នៃ​ការលេង​បាត់​របស់គេ​ផងដែរ​។ ស្របពេល​ដែល​ខ្លួន​ស្រឡាញ់​បាល់ទាត់​តាំងពីក្មេង Cristiano Ronaldo​ក៏មាន​កូនប្រុស​ម្នាក់​ឈ្មោះ​Cristiano Jr ដែលមាន​ជំនាញ​និង​បច្ចេកទេស​ល្អ ទាក់ទង​នឹង​ជំនាញ​បាល់ទាត់​ផងដែរ​។​

​តាម​វីដេអូ​ដែល​Ronaldo​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​កន្លងមក កូនប្រុស​របស់លោក​ពិត​ជា​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ទាំង​ការទា​ត់បាល់​បញ្ចូល​ទី បច្ចេកទេស​បណ្ដើ​របាល់ ដ្បិតថា​រូបគេ​មាន​អាយុ​ទើបតែ​៨​ឆ្នាំ​ក៏ដោយ​។ 

 

Ronaldo​បាន​និយាយថា “​គេ​ពិតជា​ដូច​ខ្ញុំ​កាលពី​ក្មេង​។ ខ្ញុំ​ជឿជាក់ថា​គេ​នឹង​ដូច​ខ្ញុំ​១០០​ភាគរយ​នៅពេល​គេ​ធំ​ឡើង​។ ខ្ញុំ​សង្ឃឹមថា​ជាមួយ​បទពិសោធន៍​របស់ខ្ញុំ ការលើក​ទឹកចិត្ដ ខ្ញុំ​អាច​បង្រៀន​គេ​បាន ប៉ុន្ដែ​ខ្ញុំ​មិន​ច្បាស់​ថា​គេ​នឹង​ដើរ​តាម​គន្លង​ខ្ញុំ​ដែរ​ឬ​យ៉ាងណាទេ​។ ខ្ញុំ​គាំទ្រ​គេ​ជានិច្ច ខ្ញុំ​ពិតជា​ចង់ឲ្យ​គេ​ក្លាយជា​កីឡាក​របាល់ទាត់​អាជីព​មួយរូប ព្រោះ​ខ្ញុំ​គិតថា​គេ​មាន​ទេពកោសល្យ​ផ្នែក​នេះ ទាំង​ល្បឿន ទាំង​បច្ចេកទេស អំណោយផល​ពី​ធម្មជាត​។ តែ​យ៉ាងណាក៏ដោយ​គេ​នៅ​ក្មេង ដូច្នេះ​ខ្ញុំ​ក៏​មិនអាច​បង្ខំ​គេ​បានដែរ វា​គ្រាន់​ជា​ក្ដី​ស្រមៃ​របស់ខ្ញុំ ដែល​ចង់ឲ្យ​Cristiano Jr​ក្លាយជា​កីឡាករ​បាល់ទាត់​”៕

ព័ត៌មានផ្សេងទៀត