តារា​សំខាន់​​ពីររូប​​របស់​Barcelona​​ត្រូវ​ផ្ទេរ​​ទៅកាន់​​Everton

ដោយ៖ ពេញ ផេង 10-08-2018 9:04 am 339
​កីឡាករ​Yerry Mina​(ឆ្វេង)និងកីឡាករ​Andre Gomes

​កីឡាករ​Yerry Mina​ជា​ខ្សែការពារ​កណ្ដាល​សញ្ជាតិ​កូឡុំប៊ី ដែល​កំពុង​លេងឲ្យ​ក្លឹប​អ្នកមានបុណ្យ​អេ​ស្ប៉ា​ញ​Barcelona នឹងត្រូវ​ផ្ទេរ​ទៅកាន់​ក្លឹប​អង់គ្លេស​Everton FC ក្នុងតម្លៃ​៣០,២៥​លាន​អឺរ៉ូ​។ មុន​ឈានដល់​កិច្ចព្រមព្រៀង​ដោះដូរ​ទៅកាន់​ក្លឹប Everton កីឡាករ​Yerry Mina​ក៏​ធ្លាប់​ត្រូវបាន​ក្លឹប Manchester United ក្លឹប​Lyon និង​ក្លឹប Toffees​ទាក់ទង​ផងដែរ​ក្នុង​រដូវក្ដៅ​នេះ​ប៉ុន្ដែ​មិន​ជោគជ័យ​។ ខ្សែការពារ​រូបនេះ​នឹង​ចាកចេញ​ពី​ទឹកដី​Camp Nou ប៉ុន្ដែ​ក្នុង​កិច្ចព្រមព្រៀង​Barcelona​ក៏​បញ្ចូល​ជម្រើស ទិញយក​រូបគេ​មកវិញ​ផងដែរ​។​

​ស្របពេល​ជាមួយគ្នា​ខ្សែបម្រើ​កណ្ដាល​របស់​Barcelona​កីឡាករ​Andre Gomes ក៏​នឹងត្រូវ​ចាកចេញ​ពី​Barcelona​ទៅ​ចូល​រួមជាមួយ​ក្លឹប​Everton​ដូចគ្នា​ផងដែរ​។ ប៉ុន្ដែ​ការផ្ទេរ​របស់​Andre Gomes​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ប៉ុណ្ណោះ​រយៈពេល​មួយ សម្រាប់​រដូវ​កាល​២០១៨-២០១៩​។ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​Everton​ត្រូវ​ចំណាយ​ឲ្យ​Barcelona២,២៥​លាន​អឺរ៉ូ និង​ជា​អ្នកចំណាយ​លើ​ប្រាក់​ឈ្មួល​កីឡាករ​៕

ព័ត៌មានផ្សេងទៀត