Chelsea​​កំពុង​ចរចា​​ជាមួយ​Athletic Bilbao​​ដើម្បី​​ទិញយក​​អ្នក​ចាំទី​​Kepa Arrizabalaga

ដោយ៖ ពេញ ផេង 08-08-2018 5:46 pm 851
រូបភាពអ្នក​ចាំទី​​Kepa Arrizabalaga

​ក្លឹប​Chelsea​កំពុងតែ​ស្ថិតក្នុង​ការចរចា​ជាមួយ​ក្លឹប​Athletic Bilbao ដើម្បី​នាំយក​អ្នក​ចាំទី​Kepa Arrizabalaga ពី​ក្លឹប​Athletic Bilbao​ក្នុងតម្លៃ​បំបែក​កំណត់ត្រា​៧១​លាន​ផោន​។ កីឡាក​រវ័យ​២៣​ឆ្នាំ​រូបនេះ នឹងត្រូវ​ជំនួស​តំណែង​អ្នកចាំទី​Chelsea កីឡាករ​Thibaut Courtois​។ លោក​Maurizio Sarri​អ្នកចាត់ការ​នៅ​ក្លឹប​Chelsea​បាន​និយាយថា លោក​បាន​មើលឃើញ​Kepa​កាលពី​មួយ​ឆ្នាំមុន ហើយ​លោក​គិតថា​គេ​គឺជា​អ្នកចាំទី​ដ៏​ល្អ​ម្នាក់​។ ដ្បិតថា​រូបគេ​នៅ​ក្មេង​ប៉ុន្ដែ​គេ​ល្អ​ណាស់​។ សូមបញ្ជាក់ថា​Kepa Arrizabalaga គឺជា​អ្នកចាំទី​ដៃ​ទី​ពីរ​របស់អេ​ស្ប៉ាញ បន្ទាប់ពី​កីឡាករ​David de Gea ដែល​កំពុង​លេងឲ្យ​ក្លឹប​Manchester United៕

ព័ត៌មានផ្សេងទៀត