Aguero​​រកបាន​ពីរ​​គ្រាប់​​ជួយ​Manchester City​​ឈ្នះ​ពាន​​Community Shield

ដោយ៖ ពេញ ផេង 06-08-2018 11:40 am 563
រូបភាពក្រុមកីឡាករក្លឹបManchester City​ឈ្នះ​ពាន​Community Shield

​កីឡាករ​Sergio Aguero បាន​ជួយ​ឲ្យ​ក្រុម​Manchester City​ឈ្នះ​ពាន​Community Shield ក្នុង​ការប្រកួត​តទល់​ជា​មួយក្រុម​Chelsea កាលពី​ថ្ងៃអាទិត្យ​នៅ​កីឡាដ្ឋាន​Wembley ភាគ​ពាយព្យ​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស​។ កីឡាករ​រូបនេះ​រកបាន​ពីរ​គ្រាប់​ឲ្យ​Manchester City គឺ​នៅ​នាទី​ទី​១៣​និង​នាទី​ទី​៥៨។ គ្រាប់រកបាននៅនាទី​ទី១៣ គឺជា​គ្រាប់​ទី​២០០​របស់គេផងដែរ សម្រាប់​ការលេង​នៅ​ក្លឹប​Manchester City​។ 

​សូមបញ្ជាក់ថា Community Shield​ឬ​ពាន​បើក​រដូវ​កាល តែង​លេង​១​សប្ដាហ៍​មុន​ការប្រកួត​លី​គ​កំពូល​អង់គ្លេស​ចាប់ផ្ដើម​។ ការប្រកួត​នេះ​ធ្វើឡើង​រៀងរាល់ឆ្នាំ រវាង​ក្រុម​ជើងឯក​Premier League ត្រូវ​ប្រកួត​នឹង​ក្រុម​ជើងឯក​FA Cup​។ Manchester City​ជា​ក្រុម​ជើងឯក​Premier League ២០១៧-២០១៨ និង​Chelsea​ជា​ក្រុម​ជើងឯក​FA Cup២០១៧-២០១៧​។ ជ័យជម្នះ​កាលពី​ម្សិលមិញ ធ្វើឲ្យ​Manchester City ក្លាយជា​ជើងឯក​លើក​ទី​៥៕

ព័ត៌មានផ្សេងទៀត