Stegen៖​Real Madrid​​នឹង​នៅតែ​ខ្លាំង​​ទោះ​គ្មាន​​វត្ដ​មាន​​Ronaldo

ដោយ៖ ពេញ ផេង 03-08-2018 5:20 pm 473
​កីឡាករ​Marc-Andre ter Stegen(ឆ្វេង)និងកីឡាករ​Cristiano Ronaldo​

​កីឡាករ​Marc-Andre ter Stegen ដែលជា​អ្នកចាំទី​របស់​ក្រុម​អ្នក​មានបុណ្យ​Barcelona បាន​និយាយថា​Real Madrid​នឹង​នៅតែ​ខ្លាំង​ដដែល ទោះបី​ក្រុម​នេះ​គ្មាន​វត្ដ​មាន​Cristiano Ronaldo​ក៏ដោយ​។ Stegen​និយាយថា “​ខ្ញុំ​គិតថា​ពួកគេ​នៅតែ​ជា​ក្រុម​ដ៏​អស្ចារ្យ​ដូច​រាល់​ឆ្នាំ គឺ​ខ្លាំង​ដូចជា​យើង​អ៊ីចឹង​ដែរ​។ វា​ពិតជា​ពិបាក​សម្រាប់​ក្រុម​ដែល​ត្រូវ​ប្រកួត​តទល់​ជាមួយ​ពួកគេ ទោះបីជា​មាន​ឬ​គ្មាន​វត្ដ​មាន​Ronaldo ក៏ដោយ​។​”

​សូមបញ្ជាក់ថា កីឡាករ​Ronaldo​បាន​ផ្លាស់​ពី​Real Madrid ទៅ​ចូលរួម​ក្រុម​សេះបង្កង់​Juventus ក្នុងពេល​ថ្មីៗ​នេះ ក្នុងតម្លៃ​ខ្លួន​១១២​លាន​អឺរ៉ូ​។ ការចាកចេញ​បន្ទាប់ពី​Ronaldo​បាន​លេងឲ្យ​Real Madrid​អស់​រយៈពេល​៩​ឆ្នាំ​៕

ព័ត៌មានផ្សេងទៀត