អត្ដ​ពលិ​ក​កូរ៉េខាងជើង​​ទៅដល់​​កូរ៉េខាងត្បូង​​ដើម្បីហ្វឹកហាត់​​រួមគ្នា​​ត្រៀម​​​​​Asian Games

ដោយ៖ ពេញ ផេង 30-07-2018 11:34 am 904
រូបភាព​អត្ដពលិក​កូរ៉េខាងជើង​​ដែលធ្វើ​ដំណើរ​ទៅដល់​កូរ៉េខាងត្បូង

​ក្រុម​អត្ដ​ពលិ​កកូរ៉េខាងជើង បាន​ធ្វើដំណើរ​មកដល់​ប្រទេស​កូរ៉េខាងត្បូង​ហើយ​កាលពី​ថ្ងៃទី​២៩​កក្កដា ដើម្បី​ចូលរួម​ការហ្វឹកហាត់​ត្រៀម​ចូលរួម​ប្រកួត​កីឡា Asian Games​នៅ​ខែក្រោយ​។ អត្ដ​ព​លិក គ្រូបង្វឹក​កូរ៉េខាងជើង​សរុប​៣៤​នាក់ បាន​ធ្វើដំណើរ​ទៅដល់​អាកាសយានដ្ឋាន​ទីក្រុង​អ៊ី​ន​ឈុន តាមរយៈ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃអាទិត្យ​។ 

​ពួកគេ​នឹងចូលរួម​ហ្វឹក​ហាត​ជាមួយ​មិត្ដ​រួម​ក្រុម​កូរ៉េខាងត្បូង​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​កីឡា​Asian Games ពី​ថ្ងៃទី​១៨​សីហា​ដល់​០២​កញ្ញា​ឆ្នាំ​២០១៨​។ នេះ​ជា​លើកដំបូង​ហើយ​ដែល​អត្ដ​ពលិ​កកូរ៉េខាងត្បូង​និង​កូរ៉េខាងជើង បាន​បង្កើត​ក្រុម​រួមគ្នា​ចូលរួម​ប្រកួត​កីឡា​Asian Games​។ គួរ​បញ្ជាក់ថា កីឡា​Asian Games​ឆ្នាំ​២០១៨​នេះ ធ្វើឡើង​នៅក្នុង​ទីក្រុង​Jakarta​និង​Palembang ប្រទេស​ឥណ្ឌូនេស៊ី​៕​

ព័ត៌មានផ្សេងទៀត