ជើង​ខ្លាំង​ប៊ែលហ្ស៊ិក​ដណ្ដើម​បានលេ​ខ​៣​នៅ FIFA World Cup ក្រោយ​លុត​អង់គ្លេស​២-០

ដោយ៖ ធុច ធារ៉ា 15-07-2018 9:00 am 464

២-០ ជា​លទ្ធផល​ដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប៊ែលហ្ស៊ិក ទម្លាក់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស​ចេញពី​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​ព្រឹត្តិការណ៍ FIFA World Cup ២០១៨ កាលពី​យប់មិញ ដែលមាន​រុស្ស៊ី​ធ្វើ​ម្ចាស់ផ្ទះ​។ នេះ​ជាការ​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ជា​លើក​ទី​២ ក្រោយ​យកឈ្នះ ក្នុង​លទ្ធផល​១-០ កាលពី​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល G ។​

​សូមបញ្ជាក់​ផងដែ​រថា ក្នុង​ព្រឹត្តិការណ៍​World Cup ២០១៨ ប៊ែលហ្ស៊ិក​ភ្លាត់ចាញ់​បារាំ​ង ១-០ តែ​ម្តងគត់​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​នេះ​ក៏​ជា​ជ័យជម្នះ​ទី​៦​ក្នុងចំណោម​៧​ប្រកួត​របស់​ប៊ែលហ្ស៊ិក​ផងដែរ​។ ដូច្នេះ​ក្រុម​បិសាច​ក្រហម​ប៊ែលហ្ស៊ិក ជាប់​ចំណាត់ថ្នាក់​លេខ​៣ នៅ World Cup ២០១៨ នឹង​ទទួលបាន​មេដាយ​សំរឹទ្ធ ៤៥​គ្រឿង និង​រង្វាន់​អមដោយ​ថវិកា​២៤​លាន​ដុល្លារ ខណ​:​ក្រុម​ជាប់​លេខ​៤ តោ​កំណាច​អង់គ្លេស ទទួលបាន​ទឹកប្រាក់​២២​លាន​ដុល្លារ​៕

ព័ត៌មានផ្សេងទៀត