បារាំង​​ឡើង​ទៅ​​ចង​​មុង​ចាំ​​ដៃ​គូ​​ស័ក្ដិសម​​ក្នុង​​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ​FIFA​ ​World​ ​Cup

ដោយ៖ ធុច ធារ៉ា 11-07-2018 9:35 am 942

លទ្ធផល​១-0 បាន​លើក​ក្រុមបាល់ទាត់​មាន់គក​បារាំង​ទៅ​ដាក់​លើ​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ ខណៈ​ក្រុម​បិសាច​ក្រហម​ប៊ែលហ្ស៊ិក បាន​ត្រឹម​អង្គុយ​យំ​ក្រោយ​រង​បរាជ័យ​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​FIFA World Cup ២០១៨ កាលពី​យប់មិញ​។ គ្រាប់​បាល់​១​គ្រាប់​ដែល​បារាំង​បញ្ចប់​មហិច្ឆតា​ប៊ែលហ្សិក​ចង់​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ គឺ​រកបាន​ខ្សែការពារ Samuel Umtiti នៅ​នាទី​ទី​៥១ ដោយ​ការបញ្ជូន​បាល់​យ៉ាង​ល្អ​ពី​ខ្សែ​ប្រយុទ្ធ Antoine Griezmann​។ 

​អតីត​ម្ចាស់​ជើងឯក World Cup ឆ្នាំ​១៩៩៨ បារាំង​ត្រូវ​រង់ចាំ​អ៊ុត​មើល​រវាង​អង់គ្លេស ប៉ះ​ក្រូ​អាត ម៉ោង​១​យប់​រំលងអធ្រាត្រ ថា​តើ​ក្រុម​ណាមួយ​ទទួលបាន​ជ័យជំនះ ដើម្បី​ប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន World Cup ២០១៨ នៅ​ថ្ងៃអាទិត្យ ទី​១៥ ខែកក្កដា​ចុង​សប្តាហ៍​នេះ​។​

​ក្រុមបាល់ទាត់​ជម្រើសជាតិ ប៊ែលហ្ស៊ិក ក៏ត្រូវ​រង់ចាំ​ប្រកួត​ជាមួយ​ក្រុម​ដែល​ចាញ់​ដូចគ្នា ដើម្បី​ដណ្ដើមយក​ចំណាត់​លេខ​៣ ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១៤ ខែកក្កដា មុន​១​ថ្ងៃ​នៃ​វគ្គ​ផ្តាច់ព្រ័ត្រ​ចូល​មកដល់​៕

ព័ត៌មានផ្សេងទៀត