តើ​​បារាំង​ ​ឬ​​ប៊ែលហ្ស៊ិក​ ​ដែល​​អាច​​ឡើង​​វគ្គ​​ផ្ដាច់ព្រ័ត្រ​​យប់​​នេះ​​?

ដោយ៖ ធុច ធារ៉ា 10-07-2018 3:55 pm 566

​ម៉ោង​១​រំលងអធ្រាត្រ​យប់​នេះ នឹង​កំណត់​វាសនា​ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង និង​ប៊ែលហ្ស៊ិក​។ ក្រុមបាល់ទាត់​ជម្រើសជាតិ​ជើង​ខ្លាំង ដែល​មិនទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ទាំងពីរ​នេះ នឹង​បង្ហាញ​ទម្រង់​លេង​កាន់តែខ្លាំង​ជាង​មុន​ដើម្បី​សម្រេច​មហិច្ឆតា​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​រៀងៗ​ខ្លួន​។ ក្នុងនោះ ក្រុម​បារាំង​ត្រូវបាន​គេ​យល់ថា អាច​នឹង​លើ​កពាន FIFA World Cup ឆ្នាំ​២០១៨​នេះ ខណៈដែល​បច្ចុប្បន្ន​បារាំង​កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ។

យ៉ាងណា​គួរកត់សម្គាល់​ដែរថា ក្រុម​ជម្រើសជាតិ​ប៊ែលហ្ស៊ិក​ថ្វីត្បិតតែ​ជា​ក្រុមមួយ​ដែល​គេល​មើលឃើញថា កំពុង​ឡើង​ជើង​ថ្មី​ក៏ដោយ ក៏ប៉ុន្តែ​កុំភ្លេចថា ក្រុម​នេះ​ធ្លាប់​ទម្លាក់​ក្រុម​មាន់គក​បារាំង​នៅក្នុង​វគ្គ​ជម្រុះ​កាលពី​ឆ្នាំ​១៩៨១​។ ដូច្នេះ​តើ​នឹងមាន​អ្វី​កើតឡើង នៅពេល​គូ​សងសឹក​ទាំងពីរ​ជួបគ្នា​ជម្រះបញ្ជី​ចាស់​កាលពី​៣៧​ឆ្នាំមុន​?

ព័ត៌មានផ្សេងទៀត