ក្រោយម៉ោងបន្ថែម១៥នាទី២ដងកាលពីយប់មិញ ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត ដែលជាក្រុមឡើងជើងថ្មី បានទម្លាក់ម្ចាស់ផ្ទះរុស្ស៊ីដោយគ្រាប់បាល់ប៉េណាល់ទី១១ម៉ែត្រកាត់សេចក្តី ក្នុងលទ្ធផល៤-៣ បានឡើងទៅប៉ះអង់គ្លេស នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ជាមួយគ្នានេះ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានបំបាក់ក្រុមជម្រើសជាតិស៊ុយអ៊ែត ក្នុងលទ្ធផល២-០ ផងដែរ។
ការប្រកួតក្នុងវគ្គ៨ក្រុមចុងក្រោយត្រូវបានបញ្ចប់ជាផ្លូវការ ដោយបារាំងឡើងទៅប៉ះប៊ែលហ្ស៊ិក ខណ:អង់គ្លេស ត្រូវស្វាគមន៍ក្រុមជម្រើសជាតិក្រូអាត។
សូមបញ្ជាក់ថា ក្រោយលទ្ធផលជម្រុះវគ្គ៨ក្រុមនេះបញ្ចប់ទៅ ក្រុមជើងខ្លាំងទាំង៤ប្រទេស មានបារាំង ប៊ែលហ្ស៊ិក អង់គ្លេស និងក្រូអាត នឹងដឹកដៃគ្នាទៅអង្រួនពហុកីឡដ្ឋានក្នុងប្រទេសរុស្ស៊ីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅថ្ងៃទី១១-១២ ខែកក្កដា ឆ្នាំ២០១៨ FIFA World Cup លើកទី២១៕