កីឡាករ៤៨នាក់ចូលរួមប្រកួតអុកចត្រង្គថ្នាក់ជាតិឆ្នាំនេះ

ដោយ៖ គង់ ឧត្តម 20-06-2018 4:37 pm 769

ការប្រកួតអុកចត្រង្គជើងឯក ថ្នាក់ជាតិឆ្នាំ២០១៨ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ មិថុនា មានកីឡាករចូលរួមសរុប ៤៨នាក់ ប៉ុន្តែមិនមានសមាសភាពកីឡាការិនីឡើយ ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ។

មន្រ្តីដដែលបញ្ជាក់ថា ការប្រកួតត្រូវបានបែងចែកជា៨ពូល ក្នុង១ពូលមាន៦នាក់ ។ កីឡាករទាំងអស់ក្នុងពូល ត្រូវសន្សំពិន្ទុវិលជុំក្នុងពូល ហើយកីឡាករ២នាក់ ដែលមានពិន្ទុខ្ពស់ជាងគេ បានឡើងវគ្គបន្ត ។

គូសបញ្ជាក់ថា ម្ចាស់ជ័យលាភីជើងឯកថ្នាក់ជាតិ កាលពីឆ្នាំ២០១៧ គឺកីឡាករ ឆយ វីរ៉ា អតីតកីឡាករស្តេចអុកឆ្នាំ២០១០, ជើងឯករងកីឡាករ ហេង សៅឌី និងចំណាត់ថ្នាក់លេខ៣ បានទៅលើស្តេចអុកចត្រង្គអង្គរសង្រ្កាន្ត ឆ្នាំ២០១៨ កីឡាករ សុខ លីមហេង ៕

ព័ត៌មានផ្សេងទៀត