បទ​ចម្រៀង​​សម្រាប់​​World Cup 2018​​នៅ​រុស្ស៊ី​​ចេញ​ជា​ផ្លូវកា​រ​ហើយ​

ដោយ៖ ពេញ ផេង 09-06-2018 1:54 pm 1132
រូបភាព​​តំណាងWorld Cup 2018នៅរុស្ស៊ី

​ព្រឹត្ដិការណ៍​បាល់ទាត់​ពិភពលោក​FIFA World Cup 2018 នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៤​មិថុនា​នេះហើយ ដោយ​រុស្ស៊ី​គឺជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្ដិការណ៍​។ ទន្ទឹមនឹង​ថ្ងៃ​បើក​ការប្រកួត​ជិត​ចូល​មកដល់ បទ​ចម្រៀង​ប្រចាំ​ព្រឹត្ដិការណ៍ក៏​បានចេញ​ជា​ផ្លូវការ​ហើយ​ដែរ​។ បទ​ចម្រៀង​នេះ​មាន​ចំណងជើង​ថា “Live It Up” ច្រៀង​ដោយ​អ្នកចម្រៀង​បី​រូប​គឺ​លោក​Will Smith លោក​Nicky Jam និង​នាង Era Istrefi​។ តារាចម្រៀង​ទាំងបី​រូប​នឹង​បកស្រាយ​និង​សម្ដែង​រួមគ្នា​នៅ​ថ្ងៃ​បើក​ព្រឹត្ដិការ​FIFA World Cup 2018 នៅក្នុង​ពហុកីឡាដ្ឋាន​Luzhniki Arena ដែល​អាច​ផ្ទុក​មនុស្ស​បាន​ជាង​៨​ម៉ឺន​នាក់ ស្ថិតក្នុង​ទីក្រុង​ម៉ូស្គូ​ប្រទេស​រុស្ស៊ី​។ 

ចង់ដឹង​ចម្រៀង​“Live It Up” ពិរោះ​យ៉ាងណា តោះ​ស្ដាប់​ទាំងអស់គ្នា​៖


ព័ត៌មានផ្សេងទៀត