កីឡាជាតិ៖ ខេត្តកែបឈ្នះមេដាយសំរិទ្ធ៤ខណៈប៉ៃលិននៅតែមិនទាន់ឈ្នះមេដាយ

ដោយ៖ គង់ ឧត្តម 04-06-2018 9:28 am 892
តារាងបង្ហាញលទ្ធផលមេដាយ គិតត្រឹមថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៤:៣០នាទី ។

លទ្ធផលមេដាយនៃការប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ គិតត្រឹមថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៤:៣០នាទី បង្ហាញថា ក្នុងចំណោមរាជធានី-ខេត្ត និងក្រសួងសរុបទាំង២៨ ខេត្តប៉ៃលិន នៅតែមិនទាន់ដណ្តើមបានមេដាយនៅឡើយ ខណៈខេត្តកែបរក្សាបាននូវមេដាយសំរិទ្ធ១គ្រឿង និងខេត្តបន្ទាយមានជ័យ ក៏នៅរក្សាបាននូវមេដាយសំរិទ្ធ៧គ្រឿង និងមេដាយប្រាក់១គ្រឿង ចំណែកឯខេត្តមណ្ឌលគិរីទទួលបានមេដាយសំរិទ្ធ កើនដល់ ៤គ្រឿង ។

ចំណែកឯក្រសួងមហាផ្ទៃ បន្តឈរនៅលើលំដាប់កំពូលដដែល ដោយទទួលបានមេដាយសរុបកើនឡើងចំនួន ១១៧ គ្រឿង ក្នុងនោះ មាស៦៥ ប្រាក់៣២ និងសំរិទ្ធ២០ ។ ចំណែកឯរាជធានីភ្នំពេញ ស្ថិតនៅក្នុងលំដាប់លេខរៀងទី២ ដោយទទួលបានមេដាយសរុបកើនដល់ ១០៥ គ្រឿង ក្នុងនោះ មាស៣៣ ប្រាក់៣១ សំរិទ្ធ៤១ ខណៈក្រសួងការពារនៅលេខរៀងទី៣ ទទួលបានមេដាយសរុបចំនួន ៥៥ គ្រឿង ក្នុងនោះ មាស២៩ ប្រាក់១៣ និងសំរិទ្ធ៥៥ ។

សរុបមេដាយក្នុងថ្ងៃទី០៣ ខែមិថុនា មានចំនួន ៦៩២ គ្រឿង ក្នុងនោះមាស ២០៩ គ្រឿង ប្រាក់ ២០៩ គ្រឿង និងសំរិទ្ធ ២៧៤ គ្រឿង ៕ (ដោយ៖ គង់ ឧត្តម) 

ព័ត៌មានផ្សេងទៀត