វិល​ចូល​​ទីលាន​​លើកដំបូង​​ក្រោយ​ជា​ពី​របួស​​Neymar​​ជួយ​ឲ្យ​​ប្រេ​ស៊ីល​​ឈ្នះ​​ក្រូ​អាត​

ដោយ៖ ពេញ ផេង 04-06-2018 8:30 am 866
រូបភាពកីឡាករNeymar​

​កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ីល ហើយក៏​ជា​ខ្សែប្រយុទ្ធ​របស់​ក្លឹប​PSG​បារាំង​ផង​នោះ នៅតែមាន​សមត្ថភាព​មិន​ធម្មតា ទោះបី​ទើប​ជា​ពី​របួស​ក៏ដោយ​។ Neymar​រងរបួស​ប្រអប់ជើង​ត្រូវ​សម្រាក​ពី​ការប្រកួត​ជាច្រើន​ខែ ប៉ុន្ដែ​ការវិល​មកវិញ​ជា​លើកដំបូង​ក្នុងជំនួប​មិត្ដភាពក​ម្ដៅ​សាច់ដុំ​កាលពី​យប់​ថ្ងៃទី​០៣​មិថុនា មុន​FIFA World Cup 2018​នៅ​រុស៊ី​ត ទល់នឹង​ប្រទេសក្រូ​អាត Neymar​នៅតែ​អាច​រក​គ្រាប់​បាល់​បាន​យ៉ាង​អស្ចារ្យ​។ ខ្សែប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​រូបនេះ​ស៊ុត​បញ្ចូល​ទីមួយ​គ្រាប់​នៅ​នាទី​ទី​៦៩ ហើយ​នៅ​នាទី​ទី​៩០+៣​មិត្ដ​រួម​ក្រុម​Roberto Firmino​រកបាន​មួយ​គ្រាប់​ទៀត ចប់​ការប្រកួត​ប្រេ​ស៊ីល​ឈ្នះ​ក្រូ​អាត​ក្នុង​លទ្ធផល​២​ទល់នឹង​០៕

សូម​ទស្សនា​វីដេអូ​​Highlight៖

ព័ត៌មានផ្សេងទៀត