កីឡាជាតិ៖ ខេត្តប៉ៃលិននៅតែមិនទាន់ទទួលបានមេដាយនៅឡើយ

ដោយ៖ គង់ ឧត្តម 02-06-2018 9:23 am 1150
តារាងលទ្ធផលមេដាយ គិតត្រឹមថ្ងៃទី០១ ខែមិថុនា ។

លទ្ធផលមេដាយនៃការប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ គិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ២០:០០នាទី បង្ហាញថា ក្នុងចំណោមរាជធានី-ខេត្ត និងក្រសួងសរុបទាំង២៨ ខេត្តប៉ៃលិន នៅតែមិនទទួលបានមេដាយនៅឡើយ ខណៈខេត្តកែបទទួលបានមេដាយសំរិទ្ធ១គ្រឿង ខេត្តមណ្ឌលគិរីទទួលបានមេដាយសំរិទ្ធ២គ្រឿង រីឯខេត្តបន្ទាយមានជ័យ ទទួលបានមេដាយសំរិទ្ធ៧គ្រឿង និងមេដាយប្រាក់១គ្រឿង ។

ចំណែកឯក្រសួងមហាផ្ទៃ បន្តឈរនៅលើលំដាប់កំពូលដដែល ដោយទទួលបានមេដាយសរុបចំនួន ៧៩គ្រឿង ក្នុងនោះ មាស៤៣ ប្រាក់២០ និងសំរិទ្ធ១៦ ។ ចំណែកឯរាជធានីភ្នំពេញ ស្ថិតនៅក្នុងលំដាប់លេខរៀងទី២ ដោយទទួលបានមេដាយសរុប៧៦ ក្នុងនោះ មាស២៨ ប្រាក់២៤ សំរិទ្ធ២៤ ខណៈក្រសួងការពារនៅលេខរៀងទី៣ ទទួលបានមេដាយសរុបចំនួន៤៣ ក្នុងនោះ មាស២០ ប្រាក់១២ និងសំរិទ្ធ១១ ។

សរុបមេដាយក្នុងថ្ងៃទី០១ ខែមិថុនា មានចំនួន៥០១គ្រឿង ក្នុងនោះមាស១៥២គ្រឿង ប្រាក់១៥២គ្រឿង និងសំរិទ្ធ១៩៧គ្រឿង ៕ 

ព័ត៌មានផ្សេងទៀត