កីឡាជាតិ៖ ខេត្តកែបទទួលបានមេដាយសំរិទ្ធលើកដំបូង

ដោយ៖ គង់ ឧត្តម 01-06-2018 10:26 am 1107
តារាងលទ្ធផលមេដាយ គិតត្រឹមថ្ងៃទី៣១ ខែឧសភា វេលាម៉ោង ១៨:៥០ ។ រូបភាពពី ក្រសួងអប់រំ ។

លទ្ធផលមេដាយ នៃការប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៨:៥០ បង្ហាញថា ខេត្តកែប ទទួលបានមេដាយសំរិទ្ធចំនួន១គ្រឿង ជាលើកដំបូង អមជាមួយនឹងខេត្តមណ្ឌលគិរី មេដាយសំរិទ្ធ ២គ្រឿង ។

ចំណែកឯក្រសួងមហាផ្ទៃ បន្តឈរនៅលើលំដាប់កំពូលដដែល ដោយទទួលបានមេដាយសរុបចំនួន ៦៧គ្រឿង ក្នុងនោះ មាស៣៤ ប្រាក់១៧ និងសំរិទ្ធ១៦ ។ ចំណែកឯរាជធានីភ្នំពេញ ស្ថិតនៅក្នុងលំដាប់លេខរៀងទី២ ដោយទទួលបានមេដាយសរុប៦៩ ក្នុងនោះ មាស២៨ ប្រាក់២៣ សំរិទ្ធ១៨ ខណៈក្រសួងការពារនៅលេខរៀងទី៣ ទទួលបានមេដាយសរុបចំនួន៤៣ ក្នុងនោះ មាស២០ ប្រាក់១២ និងសំរិទ្ធ ១១ ។

សរុបមេដាយក្នុងថ្ងៃទី៣១ ខែឧសភា មានចំនួន៤៥០គ្រឿង ក្នុងនោះមាស១៣៦គ្រឿង ប្រាក់១៣៦គ្រឿង និងសំរិទ្ធ១៧៨គ្រឿង ៕

ព័ត៌មានផ្សេងទៀត