លោក​Zinedine Zidane​​សម្រេច​ចាកចេញ​​ពី​Real Madrid​​ហើយ​

ដោយ៖ ពេញ ផេង 01-06-2018 8:09 am 1403
លោកZinedine Zidaneគ្រូបង្វឹក​ក្លឹប​អធិរាជ​ស​Real Madrid

​លោក​Zinedine Zidane​គ្រូបង្វឹក​ក្លឹប​អធិរាជ​ស​Real Madrid បានប្រកាស​ក្នុង​ពេលធ្វើ​សន្និសីទកាសែត​កាលពី​ថ្ងៃទី​៣១​ឧសភា​ថា ពី​ពេលនេះ​ទៅ​លោក​លែង​ជា​គ្រូបង្វឹក​របស់​ក្លឹប​នេះ​ទៀតហើយ​។ ការប្រកាស​លាឈប់​រប​ស់លោក​ធ្វើឡើង​ត្រឹមតែ​៥​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក​បាន​ដឹក​Real Madrid​ឈ្នះ​Liverpool​វគ្គ​ផ្ដាច់ព្រ័ត្រ លើ​កពាន​UEFA Champions League​ជា​លើក​ទី​បី​។ 

​ថ្លែងប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោក​Zidane​បញ្ជាក់​យ៉ាងខ្លី​បែបនេះ​ថា “​ក្រុម​នេះ​ត្រូវ​ការផ្លាស់ប្ដូរ​ដើម្បី​បន្ដ​រក្សា​ជ័យជម្នះ​។​” ចំណែក​ប្រធាន​ក្លឹប​យក្ស​របស់អេ​ស្ប៉ាញ Real Madrid លោក​Florentino Perez​វិញ​និយាយថា ដល់​ពេលដែល​លោក​Zidane​ត្រូវការ​ពេលវេលា​សម្រាក​ខ្លះ​ហើយ​។ លោក​Zidane​ថា​លោក​មិនបាន​ស្វែងរក​ក្រុម​ផ្សេង​សម្រាប់​ដឹកនាំ​ទេ​។​

​សូមបញ្ជាក់ថា លោក​Zidane​មាន​វ័យ​៤៥​ឆ្នាំ បាន​ចូល​ដឹកនាំ​Real Madrid​ជំនួស​លោក​Rafael Benitez កាលពីដើមឆ្នាំ​២០១៦​។ លោក​ដឹកនាំ​ក្រុម​នេះ​ប្រកួត​១៤៩​ដង ឈ្នះ​១០៤​ដង ស្មើ​២៩​ដង និង​ឈ្នះ​ពាន​ចំនួន​៩៕

ព័ត៌មានផ្សេងទៀត