ទីបំផុត​Real Madrid​​​​ក្លាយ​ជា​ជើង​ឯ​​ក​លើក​ពាន​​​UCL​ម្ដងទៀត​​​​ក្រោយបំបាក់​​​Liverpool​

ដោយ៖ ពេញ ផេង 27-05-2018 5:17 am 2630
រូបភាពក្រុមកីឡាករក្លឹបReal Madridលើកពាន

​សង្គ្រាម​លើ​វាលស្មៅ​រវាង​អធិរាជ​ស​Real Madrid​របស់អេ​ស្ប៉ាញ និង​ហង្ស​ក្រហម​Liverpool​របស់​អង់គ្លេស ក្នុង​ទឹកដី​នៃ​ទីក្រុង​គៀវ​ប្រទេស​អ៊ុយ​ក្រែន​កាលពី​ម៉ោង​១​និង​៤៥​នាទី​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៧​ឧសភា​ម៉ោង​នៅ​កម្ពុជា ពិតជា​ធ្វើឲ្យ​កក្រើក​អ្នកទស្សនា​។ ជំនួប​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​UEFA Champions League​នេះ មានការ​វាយបក​គ្នា​ទៅវិញទៅមក​រហូតដល់​ចប់​វគ្គ​ទី​មួយ គ្មាន​ការ​ទាត់​បញ្ចូល​ទី​ទេ​។ ប៉ុន្ដែ​ក្នុង​វគ្គ​ទី​មួយ​តួ​ឯករបស់​Liverpool​គឺ​កីឡាករ​Mohamed Salah ត្រូវបាន​ផ្លាស់ប្ដូរ​ចេញ​ដោយសារ​បញ្ហា​របួស​។ ដោយឡែក​កីឡាករ​របស់​Real Madrid​ក៏​បាន​ផ្លាស់ប្ដូរ​ចេញ​ម្នាក់​ដែរ​។​

​ចូល​ដល់​វគ្គ​ទី​ពីរ​ក្រុម​Real Madrid​រក​គ្រាប់​បាល់​បាន​មុន​ដោយ​កីឡា​Karim Benzema នៅ​នាទី​ទី​៥១​ជា​គ្រាប់​បាល់​មិន​នឹកស្មាន​ដល់ ដោយសារ​អ្នកចាំទី​Liverpool​បោះ​បាល់​ប៉ះ​ជើង​Benzema​។ ប៉ុន្ដែ​នៅ​នាទី​ទី​៥៥Liverpool​តាម​ស្នើ​បាន​មួយ​គ្រាប់​វិញ​ដោយ​កីឡាករ​Sadio Mane​។ លុះ​ដល់​នាទី​ទី​៦៤​កីឡាករ​Gareth Bale​របស់​Real Madrid រក​បាន​មួយ​គ្រាប់​ដោយ​ទា​ត់បាល់បក​ក្រោយ​បញ្ចូល​ទី នៅ​នាទី​ទី​៨៣Bale​រក​បាន​មួយ​គ្រាប់​ទៀត​។ ចប់​ការប្រកួត​Liverpool​រកបាន​១​គ្រាប់ Real Madrid​រកបាន​៣​គ្រាប់​ក្លាយជា​ជើង​ឯក​​ម្ដងទៀត ដែលជាការឈ្នះពានលើក​ទី១៣​របស់គេ៕

​សូម​ទស្សនា​វីដេអូ​Highlight៖

ព័ត៌មានផ្សេងទៀត