ជួបគ្នាយប់នេះ​Real Madrid​ឬLiverpool​ជាអ្នកលើក​ពានUCL?

ដោយ៖ ពេញ ផេង 26-05-2018 11:23 am 1111
រូបភាពកីឡាករតំណាង​​Real Madrid​​និងLiverpool​

ទីបំផុតការទន្ទឹងរង់ចាំយ៉ាងអន្ទះសារបានមកដល់នៅយប់ថ្ងៃសៅរ៍នេះហើយ ត្រូវនឹងម៉ោង១៖៤៥នាទីឈានចូលព្រឹកថ្ងៃអាទិត្យទី២៧ឧសភាម៉ោងនៅកម្ពុជា។ នោះគឺជាការជួបតទល់គ្នាលើវាលស្មៅក្នុងវគ្គផ្ដាច់ព្រ័ត្រ រវាងស្ដេចសReal Madridរបស់អេស្ប៉ាញ និងហង្សក្រហមLiverpoolរបស់អង់គ្លេស ដើម្បីដណ្ដើមពានរង្វាន់UEFA Champions League។ ការប្រកួតនឹងធ្វើឡើងនៅក្នុងកីឡាដ្ឋានOlimpiyskiy National Sports Compex ក្នុងទីក្រុងគៀវនៃប្រទេសអ៊ុយក្រែន ដែលអាចផ្ទុកទស្សនិកជនបានជាង៧ម៉ឺននាក់។ 

សង្គ្រាមលើវាលស្មៅរបស់ក្រុមទាំងពីរនឹងធ្វើឲ្យកក្រើកជាក់ជាមិនខាន ហើយធ្វើឲ្យអ្នកគាំទ្រទាំងសងខាង​ភ័យផង​អរផង។ ទាំងReal MadridនិងLiverpoolសុទ្ធតែមាន​ចំណុចខ្លាំង​រៀងៗខ្លួន ដូច្នេះតើនរណាជាអ្នកខ្លាំងពិតប្រាកដ អាចលើកពានUEFA Champions Leagueបាន?

 

ព័ត៌មានផ្សេងទៀត