Pep Guardiola​​ជាប់​ជា​អ្នកចាត់ការ​​ឆ្នើម​​ប្រចាំឆ្នាំ​​នៃ​ក្របខ័ណ្ឌ​​កំពូល Premier League

ដោយ៖ ពេញ ផេង 16-05-2018 5:07 pm 738
​លោក​Pep Guardiola​អ្នកចាត់ការ​របស់​ក្រុម​Manchester City(ឈរលើកដៃកណ្ដាល)

​លោក​Pep Guardiola​អ្នកចាត់ការ​របស់​ក្រុម​Manchester City បាន​ជាប់​ជា​អ្នកចាត់ការ​ឆ្នើម​ប្រចាំឆ្នាំ​នៃ​ក្របខ័ណ្ឌ​កំពូល Premier League​។ លោក​ទើបតែ​ទទួលបាន​ពានរង្វាន់​កាលពី​ថ្ងៃ​អង្គារ ក្រោយ​បាន​ដឹកនាំ​ក្រុម​ក្នុង​ក្របខ័ណ្ឌ Premier League​ជាប់​កំណត់ត្រា​ជាច្រើន​។ បុរស​សញ្ជាតិ​អេ​ស្ប៉ាញ​វ័យ​៤៧​ឆ្នាំ​រូបនេះ បាន​ដឹកនាំ​ក្រុម​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ លើ​ក្រុម​ចំណាត់ថ្នាក់​ទី​ពីរ​Manchester United១៩​ពិន្ទុ និង​បានឈ្នះ​ពានរង្វាន់​League Cup​កាលពី​ខែកុម្ភៈ ដោយ​យកឈ្នះ​Arsenal ៣​ទល់នឹង​០​។ 

Manchester City​បាន​ក្លាយជា​ក្លឹប​ដំបូង​គេ​ដែល​ទទួលបាន​១០០​ពិន្ទុ និង​បាន​បំបែក​ឯតទគ្គ​កម្ម​សម្រាប់​ការ​ស៊ុត​បញ្ចូល​ទី​ក្នុង​រដូវ​កាល​Premier League១០៦​គ្រាប់​។ លោក​Pep Guardiola​បាន​ផ្ដួល​គូប្រជែង​ផ្សេងទៀត​ជាច្រើន ដូចជា​Jurgen Klopp, Sean Dyche, Nuno Espirito Santos, Neil Warnock និង John Coleman ដើម្បី​កាន់​ពាន​អ្នកចាត់ការ​ឆ្នើម​ប្រចាំឆ្នាំ​នៃ​ក្របខ័ណ្ឌ​កំពូល​Premier League៕

ព័ត៌មានផ្សេងទៀត