WTF​​និង​ITF​​ត្រៀម​​អត្ដ​ពលិ​ក​ជាង​១​ពាន់​នាក់​​សម្ដែង​ក្នុង​ពិធី​​បើក​-​បិទ​​កីឡា​ជាតិ​​លើក​ទី​២

ដោយ៖ ពេញ ផេង 11-05-2018 5:03 pm 1161
រូបភាពហ្វឹកហាត់ត្រៀមសម្ដែងក្នុងថ្ងៃបើកនិងបិទ​កីឡាជាតិលើកទីពីរ

ដើម្បី​អបអរ​ដល់​ពិធី​បើក​និង​បិទ​កីឡា​ជាតិ​លើក​ទី​២ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​២៥​ឧសភា ខេ​មរ​សហព័ន្ធ​តេក្វាន់​ដូ​WTF កំពុង​បង្វឹក​ដល់​អត្ត​ពលិករ​បស់ខ្លួន​ចំនួន​៨០០​នាក់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​សហព័ន្ធ​កីឡាតេ​ក្វាន់​ដូ​ITF ក៏បាន​ត្រៀម​អត្ត​ពលិករ​បស់ខ្លួន​ចំនួន​៦០០​នាក់​ដែរ ដើម្បី​សម្តែង​នៅក្នុង​ពិធី​នេះ​។ 

​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​នេះ ត្រូវបាន​រៀបចំ​ប្រភេទ​កីឡា​ចំនួន​២៧ ស្មើនឹង​២៧៤ វិញ្ញាសា​ដាក់ឲ្យ​កីឡាករ កីឡា​ការិនី ប្រកួតប្រជែង​មេដាយមាស ប្រាក់ និង​សំរិទ្ធ តាម​ប្រភេទ​កីឡា​នីមួយៗ​។ ប្រភេទ​កីឡា​មួយចំនួនធំ​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​ប្រភេទ​កួត​នៅ​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេជោ រីឯ​កីឡា​ប៊េ​ស្ប​ល ប្រកួត​នៅ​ខេត្ត​កំពង់ធំ ស្របពេល​ដែល​ប្រភេទ​កីឡា​ទ្រី​យ៉ា​ត្លុង​នឹងត្រូវ​ប្រកួត​នៅ​ខេត្ត​កែប​៕

ព័ត៌មានផ្សេងទៀត