អតីត​មិត្ដ​​រួម​ក្រុម​​Messi​ថា​​Kylian Mbappe​​អាចជា​Messi​​ជំនាន់​ថ្មី

ដោយ៖ ពេញ ផេង 09-05-2018 3:12 pm 892
កីឡាករ​Samuel Eto'o(ឆ្វេង)​និងកីឡាករ​Lionel Messi

​អតីត​សមាជិក​ក្រុម​Barcelona​ចន្លោះ​ពី​ឆ្នាំ​២០០៤​ដល់​២០០៩ គឺ​កីឡាករ​Samuel Eto'o បានបង្ហាញ​ភាព​ជឿជាក់ថា​Lionel Messi​ជំនាន់​ក្រោយ អាច​ធ្លាក់​លើ​កីឡាករ​Kylian Mbappe​ហើយ បើសិន​គេ​រក្សា​ទម្រង់​លេង​បានល្អ​ដូច​សព្វថ្ងៃ​។ Mbappe​បច្ចុប្បន្ន​មាន​វ័យ​១៩​ឆ្នាំ កំពុង​លេងឲ្យ​ក្លឹប​PSG​របស់​បារាំង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​Monaco​។ ប៉ុន្ដែ​ចប់​រដូវ​កាល​នេះ​PSG​នឹង​ទិញ​ផ្ដាច់​ពី​Monaco​។ Samuel Eto'o​ហ៊ាន​សន្និដ្ឋាន​ពី​អនាគត​របស់​Mbappe ដោយសារ​មើលឃើញ​ទម្រង់​លេង​ដ៏​ល្អ​របស់គេ ប៉ុន្ដែ​យ៉ាងណាមិញ​Mbappe​ត្រូវបង្កើត​ស្នាដៃ​ឲ្យបាន​ច្រើន សម្រាប់​ភាពល្បីល្បាញ​នៅ​ថ្ងៃមុខ​។ សូមបញ្ជាក់ថា ក្នុង​ការបង្ហាញ​វត្ដ​មាន​៤០​ប្រកួត​ឲ្យ​ក្លឹប​PSG Mbappe​រកបាន​១៧​គ្រាប់​៕

កីឡាករ​Kylian Mbappe

ព័ត៌មានផ្សេងទៀត