ជំនួប​El Clasico​​​កាលពី​យប់មិញ​​​លទ្ធផល​​បាន​ត្រឹម​ស្មើ​​២​ទល់នឹង​២

ដោយ៖ ពេញ ផេង 07-05-2018 8:13 am 794
Messi​(ឆ្វេង)​និងRonaldo

​ជំនួប​El Clasico​រវាង​FC Barcelona​និង​Real Madrid​កាលពី​យប់មិញ បញ្ចប់​ដោយ​លទ្ធផល​ស្មើគ្នា​២​ទល់នឹង​២​។ ប៉ុន្ដែ​មុន​បញ្ចប់​ការប្រកួត​ដែល​Barcelona​ជា​ម្ចាស់ផ្ទះ មានរឿង​ក្ដៅគគុក​កើតឡើង​នៅលើ​ទីលាន​។ ក្នុង​ការប្រកួត​សប្ដាហ៍​ទី​៣៥​នៃ​លី​ក​កំពូល​La Liga ដើមតង់​ទីមួយ​ម្ចាស់ផ្ទះ​Barcelona នាំមុខ​ភ្ញៀវ​មួយ​គ្រាប់​ទាត់​បញ្ចូល​ទី​ដោយ​Luis Suarez​នៅ​នាទី​ទី​១០​។ ប៉ុន្ដែ​Real Madrid​តាម​ស្មើ​វិញ​នៅ​នាទី​ទី​១៤ ទាត់​បញ្ចូល​ទី​ដោយ​Cristiano Ronaldo​។ 

​ចូល​តង់​ទី​ពីរ​Messi​បាន​ទាត់​បញ្ចូល​ទី​នាំមុខ​Real​មួយ​គ្រាប់​ទៀត​នៅ​នាទី​ទី​៥២ ប៉ុន្ដែ​Gareth Bale​បាន​តាម​ស្មើ​វិញ​នៅ​នាទី​ទី​៧២​។ ចប់​ការប្រកួត​លទ្ធផល​២​ទល់នឹង​២​។ អ្វីដែល​កាន់តែ​ក្ដៅគគុក​ចប់​ការប្រកួត​មាន​កីឡាករ​ដល់​ទៅ​៨​នាក់​ត្រូវ​ពិន័យ​កាត​លឿង និង​ម្នាក់​កាត​ក្រហម​ជា​កីឡាករ​របស់​Barcelona៕

​សូម​ទស្សនា​វីដេអូ​Highlight៖

ព័ត៌មានផ្សេងទៀត