អ្នកលេង​​គុន​ខ្មែរ​ធឿន ធារ៉ា​​បរាជ័យ​​ដោយសារ​​ជង្គង់​​អ្នកលេង​Muay Thai

ដោយ៖ ពេញ ផេង 07-05-2018 7:19 am 2427
រូបភាព​កីឡាករ​កម្ពុជា​ធឿន ធារ់ា​(ឆ្វេង)​​និងកីឡាករថៃ

​ការប្រកួត​ដ៏​កក្រើក​នៅ​សង្វៀន​Max Muay Thai កាលពី​យប់​ថ្ងៃទី​០៦​ឧសភា​ម្សិលមិញ​នេះ រវាង​កីឡាករ​កម្ពុជា​ធឿន ធារ៉ា និង​កីឡាករ​ថៃ​កិ​ត្ដិ​(Kitti Taksinrayong) ទីបំផុត​អ្នកលេង​គុន​ខ្មែរ​ធឿន ធារ៉ា​បាន​ចាញ់​កីឡាករ​ថៃ​ដោយ​សន្លប់​។ ការប្រកួត​ក្នុង​ទឹក​ទីមួយ​កីឡាករ​ទាំងពីរ​បាន​បញ្ចេញ​ក្បាច់​ពិសេ​សរៀងៗ​ខ្លួន ទាក់ទាញ​ការ​ហ៊ោ​កញ្ជៀវ​ពី​អ្នកទស្សនា​យ៉ាង​កងរំព​ង​។ ប៉ុន្ដែ​ឈាន​ចូលដល់​ទឹក​ទី​ពីរ អ្នកលេង​ជង្គង់​មហា​ទម្ងន់​ថៃ បាន​ព្យាយាម​ប្រើ​អាវុធ​ពិសេស​របស់ខ្លួន​វាយ​សម្រុក​លើ​អ្នកលេង​កែង​គុន​ខ្មែរ​ធឿន ធារ៉ា រហូត​ទទួលបាន​ជោគជ័យ​​ត្រឹមចុង​ទឹក​ទី​ពីរ​ប៉ុណ្ណោះ​។

ចង់ដឹង​ការប្រកួត​កក្រើក​យ៉ាងណា​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

ព័ត៌មានផ្សេងទៀត