Real Madrid​​កក់​កៅអី​​វគ្គ​ផ្ដាច់ព្រ័ត្រ​​ពាន​UCL​​ចាំ​អ៊ុត​​ជំនួប​​Liverpool​​និង​Roma​​យប់​នេះ​

ដោយ៖ ពេញ ផេង 02-05-2018 8:11 am 1129
Karim Benzema​ជាអ្នករកគ្រាប់បាល់ឲ្យRealបានពីរគ្រាប់ក្នុងជំនួប​ជើងទីពីរ

​នៅ​ទី​បំផុតជើង​ខ្លាំង​អេ​ស្ប៉ា​ញ​Real Madrid នៅតែ​ធ្វើបាន​យ៉ាង​ល្អ​ក្នុងជំនួប​ជាមួយ​Bayern Munich ជើង​ទី​ពីរ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​UEFA Champions League​កាលពី​យប់មិញ​។ ទោះបី​លទ្ធផល​ស្មើ​២​ទល់នឹង​២​ក្នុង​ជើង​ទី​ពីរ​នេះ ប៉ុន្ដែ​សរុប​គ្រាប់​បាល់​ទាំងពីរ​ជើង Real Madrid​មាន​៤​គ្រាប់ Bayern Munich​មានតែ​៣​គ្រាប់​ប៉ុណ្ណោះ ដ្បិត​ជើង​ទីមួយ​Real​ស៊ី​Bayern២​ទល់នឹង​១​នៅ​ទឹកដី​Bayern​ក្នុងប្រទេស​អាល្លឺម៉ង់​។ ដូច្នេះ​Real Madrid​កក់​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​មុនគេ រង់ចាំ​លទ្ធផល​រវាង​Liverpool​និង Roma​នៅ​យប់​នេះ​បន្ដទៀត ថា​ខ្លួន​ត្រូវ​ប៉ះ​ក្រុម​ណា​ក្នុងចំណោម​ក្រុម​ទាំងពីរ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​៕

សូមទស្សនាវីដេអូHighlight៖

 

ព័ត៌មានផ្សេងទៀត