Roma​​ទម្លាក់​​Barcelona​​ចេញពី​​UEFA Champions League​​ក្នុង​លទ្ធផល​​មិន​នឹកស្មាន​ដល់​

ដោយ៖ ពេញ ផេង 11-04-2018 8:31 am 457
រូបភាពក្រុម​Romaអបអរពេលស៊ុតបញ្ចូលទី​Barcelona

​ពិតជា​រឿង​មិន​នឹកស្មាន​ដល់​សម្រាប់​អ្នកតាមដាន​ពិភព​បាល់ទាត់​អឺរ៉ុប​។ រឿង​មិន​នឹកស្មាន​ដល់​នោះ​គឺ​ក្រុម​ជើង​ខ្លាំង​អេ​ស្ប៉ា​ញ​Barcelona ត្រូវ​ធ្លាក់​ចេញពី​ពានរង្វាន់​UEFA Champions League ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​ជើង​ទី​ពីរ ក្រោម​ថ្វី​ជើង​របស់​ជើង​ខ្លាំង​អ៊ីតាលី​Roma​។ ការប្រកួត​ក្នុង​ទឹកដី​អ៊ីតាលី​ភាគរយ​តិច​បំផុត​ដែល​គេ​សង្ឃឹមថា Roma​អាច​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាន​។ ប៉ុន្ដែ​ទីបំផុត​ការប្រកួត​កាលពី​យប់មិញ​នេះ Roma​បាន​ស៊ុត​Barcelona៣​ទល់នឹង​០​។​

​សរុប​ទាំងពីរ​ជើង​ក្រុម​ទាំងពីរ​មាន​៤​គ្រាប់​ស្មើគ្នា ដោយ​ជើង​ទីមួយ​ប្រកួត​នៅ​ទឹកដី​Barcelona ក្រុម​Roma​ចាញ់​Barcelona១​ទល់នឹង​៣​។ ដ្បិតថា​មាន​៤​គ្រាប់​ស្មើគ្នា ប៉ុន្ដែ​Roma​អាច​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាន ដោយសារ​ចំណេញ​គ្រាប់​បាល់​ក្រៅ​ទឹកដី​មួយ​គ្រាប់​។ Roma​នឹង​ជួប​Liverpool​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​៕

សូមទស្សនាវីដេអូហាឡាយ៖

ព័ត៌មានផ្សេងទៀត