ម៉ារ៉ុក​​​ស្នើ​​​ក​ម្ពុជា​​​ឱ្យ​​ជួយ​​​គាំ​​ទ្រ​​​ខ្លួន​​​ធ្វើ​​​ម្ចាស់​​ផ្ទះ​​ World​​ Cup​​ នៅ​​​ឆ្នាំ​​​២០២៦​​

ដោយ៖ សេង បារាំង 06-04-2018 10:32 am 1089

​លោកស្រី Mounia Boucetta អនុ​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ម៉ារ៉ុក បាន​អរគុណ​កម្ពុជា ចំពោះ​ការគាំទ្រ​បេក្ខភាព​ម៉ារ៉ុក នៅលើ​ឆាក​អន្តរជាតិ​នា​ពេលកន្លងមក ហើយ​ប្រទេស​ម៉ារ៉ុក បានស្នើ​ដល់​កម្ពុជា ឱ្យជួយ​គាំទ្រ​បេក្ខភាព​ខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តការណ៍​បាល់ទាត់​ពិភពលោក World Cup នៅ​ឆ្នាំ​២០២៦​។ នេះ​បើតាម​ការបញ្ជាក់​នៅលើ​លិខិត​របស់​ក្រសួងការបរទេស​កម្ពុ​ជា​។ 

​ការស្នើសុំ​នេះ ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា កាលពី​ថ្ងៃទី​០៤ មេសា ឆ្នាំ​២០១៨ ក្នុងអំឡុងពេល​លោកស្រី​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ទន្លេមេគង្គ​លើក​ទី​៣ នៅ​ទីក្រុង​សៀមរាប​៕

ព័ត៌មានផ្សេងទៀត