Real Madrid​​ពិតជា​​មិនធម្មតា​​អាច​បំបាក់​​ម្ចាស់ផ្ទះ​​Juventus​បាន​​កាលពី​យប់មិញ

ដោយ៖ ពេញ ផេង 04-04-2018 8:39 am 510
រូបភាព​កីឡាករ​Ronaldoក្រោយទាត់បញ្ចូលទី

​ទីបំផុត​Real Madrid​នៅតែ​ធ្វើ​បានល្អ អាច​យកឈ្នះ​លើ​ម្ចាស់ផ្ទះ​Juventus​បាន ក្នុង​លទ្ធផល​៣​ទល់នឹង​០ ក្នុង​ការប្រកួត​ពានរ​ង្វាន់​UEFA Champions League វគ្គ​៨​ក្រុម​ចុងក្រោយ​ជើង​ទី​១ កាលពី​យប់មិញ​។ ៣​គ្រាប់​របស់​Real Madrid ២​គ្រាប់​រកបាន​ដោយ​Cristiano Ronaldo​និង​១​គ្រាប់​ទៀត​រកបាន​ដោយ​Marcelo​។ ក្រុម​ម្ចាស់ផ្ទះ​អ៊ីតាលី​វិញ​ក៏​មានឱកាស​វាយបក​ខ្លះ​ដែរ តែ​ធ្វើ​មិនបាន​ជោគជ័យ​ឡើយ​រហូតដល់​ចប់​ការប្រកួត​។ បរាជ័យ​នេះ​គឺជា​ការ​ខកចិត្ដ​មួយ បន្ទាប់ពី​Juventus​បង្ហាញ​ក្ដីសង្ឃឹម​អាច​យកឈ្នះ​Real Madrid​មុន​ការប្រកួត​៕

សូម​ទស្សនា​វីដេអូ​៖

 

ព័ត៌មានផ្សេងទៀត