អតីត​​ប្រធាន​ក្រុម​​ជម្រើសជាតិ​​អង់គ្លេស​​កំពុង​សង្គ្រោះ​បន្ទាន់​​ដោយសារ​​គាំងបេះដូង​

ដោយ៖ ពេញ ផេង 31-03-2018 10:35 am 867
រូបភាពលោកWilkins

​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស Chelsea, Manchester United និង AC Milan កីឡាករ​ខ្សែបម្រើ​កណ្ដាល​លោក​Ray Wilkins កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​គាំងបេះដូង​កាលពី​ថ្ងៃ​សុក្រ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ភរិយា​របស់លោក​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស​។ លោក Wilkins​អាយុ​៦១​ឆ្នាំ បាន​ដួល​ហើយ​ប៉ះទង្គិច​ក្បាល បន្ទាប់ពី​គាំងបេះដូង​។ ភ្លាមៗ​លោក​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស ប៉ុន្ដែ​ភរិយា​របស់លោក​ថា​ស្ថានភាព​នៅពេលនេះ​អាក្រក់​ណាស់​។ សូម​រម្លឹកថា លោក​Wilkins​បាន​លេងឲ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស​៨៤​ដង ជា​ប្រធាន​ក្រុម​១០​ដង​ចន្លោះ​ពី​ឆ្នាំ​១៩៧៦​ដល់​១៩៨៦៕

ព័ត៌មានផ្សេងទៀត