លោក​​Gallardo៖​​មាន​Messi​​អា​ហ្សង់​ទីន​​មានឱកាស​​​លើក​ពា​ន​​​World Cup

ដោយ៖ ពេញ ផេង 05-03-2018 1:43 pm 1087
រូបភាព​Messi​​(រូបធំ)ពេលប្រកួតនិងលោកGallardo(រូបតូច)

​អតីត​កីឡាករ​បម្រើ​ប្រយុទ្ធ​ជម្រើសជាតិ​អា​ហ្សង់​ទីន និង​បច្ចុប្បន្ន​ជា​អ្នកគ្រប់គ្រង​នៅ​ក្លឹប​បាត់​ទាត់​មួយ​របស់​អា​ហ្សង់​ទីន​លោក​Marcelo Gallardo មាន​មោទនភាព​យ៉ាងខ្លាំង​ទៅលើ​កីឡាករ​Lionel Messi​។ បច្ចុប្បន្ន​Messi​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្សង់​ទីន និង​កំពុង​លេងឲ្យ​ក្លឹប​អ្នកមានបុណ្យ​របស់អេ​ស្ប៉ាញ​Bacelona​។

​លោក​Gallardo​ថា អា​ហ្សង់​ទីន​តែងតែជាអ្ន​ក​នាំមុខគេ​ក្នុង​ពិភព​បាល់ទាត់ ប៉ុន្ដែ​បច្ចុប្បន្ននេះ​មាន​ក្រុម​ពីរ​ឬ​បី​ប៉ុណ្ណោះ​ដែល​ល្អ​ជាង​អា​ហ្សង់​ទីន​។ ទីមួយ​ប្រេ​ស៊ីល បន្ទាប់មក​អាល្លឺម៉ង់ និង​អេ​ស្ប៉ា​ញ ហើយ​បន្ទាប់មកទៀត​គឺ​អា​ហ្សង់​ទីននេះ​ឯង​។

​តែ​យ៉ាងណាក៏ដោយ​អា​ហ្សង់​ទីនមាន​Messi​នៅក្នុង​ក្រុម ដូច្នេះ​លោក​នៅតែ​ជឿជាក់ថា​មានឱកាស​ឈ្នះ​។ លោក​ថា​អា​ហ្សង់​ទីនអា​ច​ក្លាយជា​ក្រុម​កណ្ដាល​ព្រោះ​មាន Messi តែ​លោក​ក៏​ទទួលស្គាល់ថា​ប្រេ​ស៊ីល អាល្លឺម៉ង់ និង​អេ​ស្ប៉ាញ​ជា​ក្រុមខ្លាំង​ដែរ​៕
 

ព័ត៌មានផ្សេងទៀត