លោកតា​​វ័យ​៩៩​ឆ្នាំ​​បំបែក​​កំណត់ត្រា​​ពិភពលោក​​ការប្រកួត​​កីឡា​ហែលទឹក​​នៅ​អូស្ដ្រាលី​

ដោយ៖ ពេញ ផេង 02-03-2018 11:32 am 1209
លោកតា​វ័យ​៩៩​ឆ្នាំGeorge Corones ដែលបំបែកកំណត់ត្រាពិភពលោក

​អូស្ដ្រាលី​បានរៀបចំ​ព្រឹត្ដិការណ៍​ប្រកួត​កីឡាហែលទឹក​មួយ​ក្នុងពេ​ល​ថ្មីៗ​នេះ សម្រាប់​មនុស្ស​ចាស់​អាយុ​ចន្លោះ​ពី​១០០-១០៤​ឆ្នាំ​។ ជា​លទ្ធផល​លោកតា​វ័យ​៩៩​ឆ្នាំ​ម្នាក់ បាន​បំបែក​កំណត់ត្រា​ពិភពលោក ដោយ​លោក​ប្រើ​ថិរវេលា​៥៦.១២​វិនាទី ក្នុង​ការប្រកួត​ហែល​ទឹក​ដោយ​សេរី​ចម្ងាយ​៥០​ម៉ែត្រ​។ ជាមួយនឹង​លទ្ធផល​នេះ លោកតា​វ័យ​៩៩​ឆ្នាំ George Corones បានបង្ហាញ​អារម្មណ៍​រំភើប​យ៉ាងខ្លាំង ហើយ​វា​ជាការ​ហែល​ទឹក​គំរូ​មួយ​សម្រាប់​លោក​។ ចំពោះ​មូលហេតុ​ដែល​លោកតា​អាច​ជាប់​កំណត់ត្រា​បាន​ដោយមាន​វ័យ​ទើបតែ​៩៩​ឆ្នាំ ព្រោះ​លោក​នឹង​ឈានចូល​អាយុ​១០០​ឆ្នាំ​នៅ​ខែមេសា​ខាងមុខ​នេះហើយ​៕

ព័ត៌មានផ្សេងទៀត