របួស​Neymar​​ធ្ងន់ធ្ងរ​​រហូត​ក្លឹប​​សម្រេច​​បញ្ជូន​ទៅ​វះកាត់​​នៅ​ប្រេ​ស៊ីល​

ដោយ៖ ពេញ ផេង 01-03-2018 4:04 pm 1258
Neymar​​ពេលរងរបួស​ក្នុងការប្រកួត

​នៅ​ទីបំផុត​ក្រុម Paris St-Germain បានសម្រេច​បញ្ជូន​កីឡាករ Neymar​ទៅ​វះកាត់​នៅ​ប្រទេស​កំណើត​របស់គេ គឺ​ប្រទេសប្រេ​ស៊ីល​នៅ​ចុង​សប្ដាហ៍​នេះហើយ បន្ទាប់ពី​រងរបួស​ក្នុង​ការប្រកួត Ligue 1 ជា​មួយក្រុម​Marseille​កាលពី​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន ដោយ​ឈ្នះ​១​ទល់នឹង​០​។ ការសម្រេចចិត្ដ​បែបនេះ ក្រោយពេល​មាន​ការតាមដាន​យ៉ាង​យកចិត្ដទុកដាក់​ពី​ក្រុមគ្រូពេទ្យ ក្រោយមក​ក្រុមគ្រូពេទ្យ​បាន​ពិភាក្សា​ជាមួយ​ក្លឹប និង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ីល ដោយ​សម្រេច​បញ្ជូន Neymar​ទៅ​វះកាត់​នៅ​ប្រេ​ស៊ីល​។ Neymar​រងរបួស​បាក់ឆ្អឹង​ប្រអប់ជើង​និង​គ្រេច​កងជើង​។​

​ដោយសារតែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ ខ្សែប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​សញ្ជាតិ​ប្រេ​ស៊ីល​រូបនេះ ត្រូវ​អ​វត្ដ​មាន​ពេល​ប្រកួត​ជា​មួយក្រុម​Real Madrid​វគ្គ​១៦​ក្រុម​ជើង​ទី​ពីរ ឈានទៅ​ដណ្ដើមពាន​Champions League​។ ឪពុក​របស់​Neymar​និយាយថា កូនប្រុស​របស់លោក​អាច​អ​វត្ដ​មាន​ពី​៦​ទៅ​៨​សប្ដាហ៍​។ សូមបញ្ជាក់ថា Neymar​ទើបតែ​ផ្ទេរ​ពី​ក្លឹប​Barcelona​របស់អេ​ស្ប៉ាញ ទៅ​ក្លឹប Paris St-Germain​កាលពី​ខែសីហា​ឆ្នាំមុន ក្នុងតម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​២០០​លាន​ផោន​។ រូបគេ​រកបាន​២៩​គ្រាប់​ក្នុង​៣០​ប្រកួត ឲ្យ​ក្រុម Paris St-Germain ៕

ព័ត៌មានផ្សេងទៀត