ព្រឹត្ដិការណ៍​​ប្រកួត​កីឡា​​អូឡាំពិក​​រដូវរងា​​នៅ​កូរ៉េខាងត្បូង​​បញ្ចប់​​ដោយ​ជោគជ័យ​

ដោយ៖ ពេញ ផេង 26-02-2018 9:47 am 1167
រូបភាព​ពេលបិទព្រឹត្ដិការណ៍

​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងា​នៅ​Pyeongchang​ប្រទេស​កូរ៉េខាងត្បូង បាន​បិទ​បញ្ចប់​ហើយ​កាលពី​ថ្ងៃទី​២៥​កុម្ភៈ ក្រោយ​ចាប់ផ្ដើម​កាលពី​ថ្ងៃទី​០៩​កុម្ភៈ​។ ការប្រកួត​បាន​ប្រព្រឹត្ដទៅដោយ​ជោគជ័យ ហើយ ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្ដរជាតិ​លោក​Thomas Bach បាន​ថ្លែង​កោតសរសើរ​ដល់​អត្ដ​ពលិ​កកូរ៉េខាងជើង​និង​កូរ៉េខាងត្បូង ចំពោះ​ការរួម​ក្រុម​ជាមួយគ្នា​ក្នុង​ការប្រកួត ដែល​នេះ​ជា​សញ្ញា​បង្ហាញ​ពី​ការរួបរួម​នៅ​ថ្ងៃ​អនាគត​។​

​នៅក្នុង​ពិធី​បិទព្រឹត្ដិការណ៍​កីឡា​អូឡាំពិ​កដែល​ធ្វើឡើង​កាលពី​ម៉ោង​៨​យប់​ថ្ងៃទី​២៥​កុម្ភៈ​នេះដែរ ក៏មាន​ការចូលរួម​ពី​តំណាង​អាមេរិក​គឺ​អ្នកស្រី​Ivanka trump ជា​កូនស្រី​បង្កើត​របស់លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​។ ដោយឡែក​កូរ៉េខាងជើង​ក៏​បញ្ជូន​មន្ដ្រីជាន់ខ្ពស់​ទៅ​ចូលរួម​ដែរ​។​

​សូមបញ្ជាក់ថា ព្រឹត្ដិការណ៍​ប្រកួត​កីឡា​អូឡាំពិ​កនៅ​កូរ៉េខាងត្បូង បានធ្វើឲ្យ​កូរ៉េ​ទាំងពីរ​មាន​ភាពល្អប្រសើ​រ​ជាមួយគ្នា​ឡើងវិញ​គួរឲ្យកត់សម្គាល់​។ កូរ៉េ​ទាំង​ពីរបាន​ពិភាក្សា​ជា​ច្រើនលើកច្រើនសារ​ពី​ការចូលរួម​ប្រកួត ហើយ​ទីបំផុត​កូរ៉េខាងជើង​បាន​បញ្ជូន​អត្ដ​ពលិក​ជាច្រើនរូប​ទៅ​កូរ៉េខាងត្បូង​។ កូរ៉េ​ទាំងពីរ​បាន​បង្កើត​ក្រុមកីឡា​រួមគ្នា​ផងដែរ និង​បាន​បញ្ជូន​សិល្បករ​ទៅ​សម្ដែង​នៅ​កូរ៉េខាងត្បូង​ទៀត​។ គេ​កំពុង​រង់ចាំ​មើល​បន្ថែម​ទៀតថា​តើ​ក្រោយ​ចប់​ព្រឹត្ដិការណ៍នេះ កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​អាច​បន្ដ​ទំនាក់ទំនង​ល្អប្រសើរ​ជាមួយគ្នា​ទៀត​ឬ​យ៉ាងណា​។​

​ខាងក្រោម​ជា​លទ្ធផល​នៃ​ប្រទេស​ទទួលបាន​មេដាយ​៖


ព័ត៌មានផ្សេងទៀត