UEFA EUROPA LEAGUE​​រកឃើញ​​អ្នកខ្លាំង​​១៦​ក្រុម​​ចុងក្រោយ​ហើយ​

ដោយ៖ ពេញ ផេង 24-02-2018 11:08 am 1042
រូបភាពUEFA Europa League

​ការប្រកួត​បាល់ទាត់​ពានរង្វាន់​UEFA Europa League វគ្គ​៣២​ក្រុម​ចុងក្រោយ​ជើង​ទី​២បានបញ្ចប់​​ និង​បាន​រកឃើញ​ក្រុម​ចំនួន​១៦ ដែល​នឹងត្រូវ​បន្ត​តតាំង​គ្នា​នៅលើ​វាលស្មៅ​បន្តទៀត​។​

​ក្រុម​ទាំង​១៦​រួមមាន​៖ A.C. Milan (​អ៊ីតាលី​), Arsenal (​អង់គ្លេស​), Athletic Club (​អេ​ស្ប៉ាញ​), Atlético de Madrid (​អេ​ស្ប៉ាញ​), CSKA MOSCOW (​រុស្សី​), Dortmund (​អាល្លឺម៉ង់​), Dynamo Kyiv (​អ៊ុ​យក្រែន​), Lazio (​អ៊ីតាលី​), Lokomotiv Moscow (​រុស្សី​), Olympique Lyonnais (​បារាំង​), Marseille (​បារាំង​), Viktoria Plzeň (​សាធារណរដ្ឋ​ឆេក​), RB Leipzig (​អាល្លឺម៉ង់​), FC Red Bull Salzburg, Sporting Clube de Portugal (​ប៉​ទុយ​ហ្គាល់​), Zenit (​រុស្សី​)​។​

​ខាងក្រោម​ជា​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ការប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​៖

១. ការចាប់​ឆ្នោត​និង​ទីតាំង
​វគ្គ​១៦​ក្រុម​ចុងក្រោយបាន​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោង ៦​ល្ងាច​នៅ​កម្ពុជា​។ ទីតាំង​គឺ​នៅ​ទីស្នាក់ការ​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប​ស្ថិតក្នុង​ទីក្រុង Nyon ប្រទេស​ស្វីស​។​

២. ការផ្សាយ​ផ្ទាល់​
​អ្នកគាំទ្រ​ជុំវិញ​ពិភពលោក​ទាំងអស់​អាច​មើល​ការផ្សាយ​ផ្ទាល់​ពី​ការ​ចាប់ឆ្នោត​វគ្គ​១៦​ក្រុម​នៅលើ គេហទំព័រ​ផ្លូវការ​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប​, ទំព័រ Facebook, Twitter និង Instagram របស់ UEFA ដោយ​សេរី​។​

៣. របៀប​រើស​ក្រុម​
​នៅ​វគ្គ​នេះ ក្រុម​ទាំងអស់​នឹងដាក់​ក្នុង​ធុង​ចាប់ឆ្នោត​តែមួយ ហើយ​សុទ្ធតែ​អាច​ប៉ះគ្នា​បើទោះជា​មកពី​ប្រទេស​តែមួយ​ក៏ដោយ​។ ឧទាហរណ៍ Marseille (​បារាំង​) អាច​ប៉ះ Olympique Lyonnais (​បារាំង​) បាន​។ ក្រុម​ដែល​ចាប់បាន​ឈ្មោះ​បាន​មុនគេ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​។​

៤. កាលបរិច្ឆេទ
​ការប្រកួត​ជើង​ទីមួយ​នឹងធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​មីនា ឆ្នាំ​២០១៨ និង​ជើង​ទី​ពីរ នឹងធ្វើ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​មីនា ឆ្នាំ​២០១៨ រំលង​បាន​មួយ​សប្តាហ៍​៕

ព័ត៌មានផ្សេងទៀត