កីឡាករឆ្នើមសញ្ជាតិប្រេស៊ីលរបស់Real Madrid គឺMarceloបានបង្ហាញភាពជឿជាក់ថា នៅថ្ងៃណាមួយ Neymarដែលជាមិត្ដរួមក្រុមជម្រើសជាតិរបស់ខ្លួន នឹងបង្ហាញវត្ដមាននៅក្លឹបReal Madridមិនខាន។ Neymarទើបតែផ្លាស់ប្ដូរចេញពីក្លឹបអ្នកមានបុណ្យBarcelona ទៅក្លឹបParis Saint-Germainរបស់បារាំង ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោកគឺ២២២លានអឺរ៉ូ កាលពីខែសីហាឆ្នាំមុន។
កីឡាករMarcelo(ឆ្វេង)និងNeymarពេលលេងឲ្យក្រុមជម្រើសជាតិប្រេស៊ីល
Marceloធ្លាប់បានបញ្ជាក់កន្លងមកថា រូបគេជឿជាក់ពេលអនាគតNeymarនឹងមកReal Madrid។ តើ Neymarសក្ដិសមទេសម្រាប់Real? ចម្លើយគឺពិតប្រាកដណាស់ កីឡាករល្អដូចរូបគេគួរតែលេងឲ្យReal Madrid។ នេះជាសម្ដីបង្ហាញភាពជឿជាក់របស់Marcelo៕