Marcelo៖​​កីឡាករ​​ល្អ​ដូច​Neymar​​មិនយូរ​ទេ​​គេ​នឹង​មក​​Real Madrid​ដែរ​

ដោយ៖ ពេញ ផេង 12-02-2018 3:36 pm 686

​កីឡាករ​ឆ្នើម​សញ្ជាតិ​ប្រេ​ស៊ី​លរបស់​Real Madrid គឺ​Marcelo​បានបង្ហាញ​ភាព​ជឿជាក់ថា នៅ​ថ្ងៃ​ណាមួយ Neymar​ដែលជា​មិត្ដ​រួម​ក្រុមជម្រើស​ជាតិ​របស់​ខ្លួន នឹង​បង្ហាញ​វត្ដ​មាននៅ​ក្លឹប​Real Madrid​មិន​ខាន​។ Neymar​ទើបតែ​ផ្លាស់ប្ដូរ​ចេញពី​ក្លឹប​អ្នក​មានបុណ្យ​Barcelona ទៅ​ក្លឹប​Paris Saint-Germain​របស់​បារាំង ក្នុងតម្លៃ​បំបែក​កំណត់ត្រា​ពិភពលោក​គឺ​២២២​លាន​អឺរ៉ូ កាលពី​ខែសីហា​ឆ្នាំមុន​។​

 

កីឡាករMarcelo(ឆ្វេង)និង​Neymar​ពេលលេងឲ្យ​ក្រុមជម្រើសជាតិប្រេស៊ីល

Marcelo​ធ្លាប់បាន​បញ្ជាក់​កន្លង​មក​ថា រូបគេ​ជឿជាក់​ពេលអនាគត​Neymar​នឹង​មក​Real Madrid​។  តើ Neymar​សក្ដិសម​ទេ​សម្រាប់​Real? ចម្លើយ​គឺ​ពិតប្រាកដ​ណាស់ កីឡាករ​ល្អ​ដូច​រូបគេ​គួរតែ​លេងឲ្យ​Real Madrid​។ នេះ​ជា​សម្ដី​បង្ហាញ​ភាពជឿជាក់​របស់​Marcelo៕

ព័ត៌មានផ្សេងទៀត