Neymar​​សង្ឃឹម​​អាចជួយ​​ក្រុម​​ឡើង​វគ្គ​៨​​ក្រុម​​ចុងក្រោយ​​ពេល​ប៉ះ​​Real Madrid

ដោយ៖ ពេញ ផេង 06-02-2018 10:52 am 767
កីឡាករNeymar​

​ខណៈដែល​ជំនួប​ជើង​ទីមួយ​រវាង​PSG​និង​Real Madrid ក្នុង​ក្របខណ្ឌ​Champions League នឹង​ប្រព្រឹត្ដទៅ​​នៅថ្ងៃទី​១៤កុម្ភៈ ម៉ោង៨​​និង​៤៥នាទី​យប់​ម៉ោង​​ក្នុងតំបន់ ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​លរបស់​PSG គឺ​កីឡាករ​Neymar​បាន​និយាយថា “​ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​លេង​ត​ទល់នឹង​Real Madrid​។ ខ្ញុំ​ចង់ឲ្យ​ការ​ប្រកួតនេះ​មកដល់​ខ្លាំងណាស់​”​។ Neymar​ក៏​សង្ឃឹមថា​ខ្លួន​នឹង​អាចជួយ​ក្រុម​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​បន្ដទៀត​។​

​គួរ​បញ្ជាក់ដែរថា ជំនួប​នេះ​អាចជា​ក្ដីបារម្ភ​មួយ​សម្រាប់​ស្ដេច​ស​Real Madrid ព្រោះ​PSG​កំពុងតែ​ឡើង​ជើង​ខ្លាំង ខណៈ​Real Madrid​មិនសូវ​កាក់កប​ដូច​មុន​។ ក្រុម​មួយ​នេះ​ទើបតែ​ធ្លាក់​ចេញពី Copa del Rey​ផងដែរ​៕

ព័ត៌មានផ្សេងទៀត