Floyd Mayweather​​ចូល​ហាត់​ក្បាច់គុណ​​ចម្រុះ​​វាយ​ក្នុង​ទ្រុង​?

ដោយ៖ ពេញ ផេង 02-02-2018 9:39 am 1943
​Floyd Mayweather(ស្ដាំ)ពេលវាយជាមួយCorner McGregor​

​ថ្មីៗ​នេះ​មាន​វីដេអូ​មួយ​បាន​បែកធ្លាយ ឃើញ​កំពូល​អ្នក​ប្រដាល់សកល​មិនដែល​ស្គាល់​ពាក្យ​ថា​ចាញ់​Floyd Mayweather បាន​ចូលទៅ​ហ្វឹកហាត់​នៅក្នុង​ទ្រុង គឺ​ហាត់​ក្បាច់គុណ​ចម្រុះ​។ នេះ​ជា​សកម្មភាព​ដើម្បី​ឌឺដង​ដាក់​កីឡាករ Corner McGregor​វិញ បន្ទាប់ពី​ស្ដេច​ប្រដាល់​ក្នុង​ទ្រុង​រូបនេះ បាន​បង្ហោះ​ពាក្យ​ថា “F… the Mayweathers” នៅក្នុង​បណ្ដាញ​សង្គម​របស់លោក​។​ វាក៏​ធ្វើឲ្យ​​អ្នកចូលចិត្ដ​វិ​ស័យកីឡា​ឆ្ងល់ដែរថា តើFloyd Mayweather​ពិតជាចាប់​អាជីព​វាយក្នុងទ្រុង​នេះមែន​ឬយ៉ាងណា?

​លោក​Floyd Mayweather​ធ្លាប់​ត្រូវ​ប្រធាន​សហព័ន្ធ​UFC​ជួបពិភាក្សា​ជាមួយ ពី​ការចង់បាន​Floyd​ចូលទៅ​ប្រឡូក​កីឡា​វាយ​ក្នុង​ទ្រុង​ប្រភេទ​ក្បាច់គុណ​ចម្រុះ​វិញ​ម្ដង​។ គោលបំណង​របស់​UFC​ស្រប​នឹង​ការចង់បាន​របស់​សាធារណជន​ដែរ ដែល​តែង​ទទូច​ឲ្យ​Floyd​ទៅ​វាយ​ក្នុង​ទ្រុង​ជាមួយ​Conor​វិញ​ម្ដង​។ យ៉ាងណាមិញ​នៅ​មិនទាន់​ដឹងថា សំណើ​នេះ​អាចទៅរួច​ឬ​យ៉ាងណាទេ​។​

​សូម​រម្លឹកថា ក្នុង​ការប្រកួត​ប្រដាល់សកល​កាលពី​ពាក់កណ្ដាល​ឆ្នាំមុន រវាង​អ្នក​ប្រដាល់​Floyd Mayweather និង​ស្ដេច​ប្រដាល់​ក្នុង​ទ្រុង Conor McGregor បានបញ្ចប់​នៅត្រឹម​ទឹក​ទី​១០​ប៉ុណ្ណោះ ដោយ​អាជ្ញាកណ្ដាល​បានសម្រេច​បញ្ឈប់​Conor៕

សូមទស្សនាវីដេអូ៖

 

ព័ត៌មានផ្សេងទៀត