Manchester City​​ចំណាយ​៦៥​លាន​អ៊ឺរ៉ូ​​​ទិញ​ខ្សែការពារ​​ម្នាក់​

ដោយ៖ ពេញ ផេង 31-01-2018 11:03 am 549
កីឡាករAymeric Laporte

ក្លឹប​បាល់ទាត់​Manchester City ដែលមាន​រហ័ស​នាម​ថា​ជា​ក្លឹប​អ្នកមាន បាន​ចំណាយលុយ​កប់​ក្ដោង​បំបែក​កំណត់ត្រា​តែម្ដង ដើម្បី​ទិញ​ខ្សែការពារ​សញ្ជាតិ​បារាំង​ម្នាក់​ឈ្មោះ​Aymeric Laporte ពី​ក្លឹប​Bilbao​នៅអេ​ស្ប៉ាញ​ក្នុងតម្លៃ​៦៥​លាន​អ៊ឺរ៉ូ​។ ខ្សែការពារ​កណ្ដាល​រូបនេះ​អាយុ​ទើបតែ​២៣​ឆ្នាំ​ប៉ុណ្ណោះ ដោយ​រូបគេ​នឹងត្រូវ​ចុះកិច្ចសន្យា​រយៈពេល​៥​ឆ្នាំកន្លះ​ជាមួយ​Manchester City​។ Laporte​មាន​សមត្ថភាព​ខ្ពស់​ក្នុងតួនាទី​ជា​ខ្សែការពារ ហើយ​កន្លងមក​គេ​ធ្លាប់បាន​បំពេញ​តួនាទី​យ៉ាង​ល្អ​។ នៅពេល​Aymeric Laporte​មកកាន់​Manchester City គេ​នឹង​ពាក់អាវ​លេខ​១៤​។​

​គួរ​បញ្ជាក់ថា​គ្រូបង្វឹក​Manchester City​លោក​Pep Guadiola បាន​ចំណាយលុយ​ច្រើន​ទៅលើ​ការទិញ​ខ្សែការពារ​ជាជាង​ទិញ​ខ្សែ​ប្រយុទ្ធ ដោយសារតែ​ក្លឹប​អ្នកមាន​របស់​សេដ្ឋី​អារ៉ាប់​មួយ​នេះ មាន​ខ្សែប្រយុទ្ធ​គ្រប់គ្រាន់​ហើយ​៕

ព័ត៌មានផ្សេងទៀត