ហង្ស​ក្រហម​​Liverpool​​បាត់បង់​​ឱកាស​​ដណ្ដើមពាន​​FA Cup​​ត្រឹម​ជុំ​ទី​៤

ដោយ៖ ពេញ ផេង 29-01-2018 10:17 am 415
រូបភាពក្រុមហង្សក្រហម​Liverpool

​ហង្ស​ក្រហម​Liverpool បាន​ធ្លាក់​ចេញពី​ការដណ្ដើម​ពានរង្វាន់​FA Cup ជុំ​ទី​៤ កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ទី​២៧ ខែម​ករានេះ​។ Liverpool​ជា​អ្នក​នាំមុខ​មុន​ដោយ​ការទា​ត់បាល់​ប្រើ​បច្ចេកទេស​របស់​កីឡាករ​ខ្សែប្រយុទ្ធ Roberto Firmino តែ​ភាព​សប្បាយរីករាយ​របស់​ក្រុម​លោក​Kloop មិន​បានយូរ​ប៉ុន្មាន​ផង​បាន​បាត់​ទៅវិញ​ដោយ​ក្រុម​West Bromwich Albion តាម​យកឈ្នះ​៣​គ្រាប់​វិញ​យ៉ាង​រហ័ស​។ ចុងក្រោយ​កីឡាករ​កំពូល​ល្បឿន Mohamed Salah​របស់​Liverpool រកបាន​មួយ​គ្រាប់​វិញ​តាម​ពីក្រោយ​រហូតដល់​ចប់​ការប្រកួត​។​

​ចប់​ការប្រកួត​West Bromwich Albion បាន​យកឈ្នះ​ម្ចាស់ផ្ទះ Liverpool ដោយ​លទ្ធផល​៣​ទល់នឹង​២ ក្នុង​ការប្រកួត​ពានរ​ង្វាន់ FA Cup ជុំ​ទី​៤ ហើយ West Bromwich Albion នឹង​ឈានទៅ​វគ្គ​បន្តទៀត​៕

ព័ត៌មានផ្សេងទៀត