ព្រឹត្តិការណ៍​ដ៏​កក្រើក Tiger Street Football Festival 2018 នឹង​មកដល់​ឆាប់ៗ​នេះ​!

ដោយ៖ សៅ វិសាល 19-01-2018 9:42 am 820

 ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​Tiger Street Football Festival ប្រចាំឆ្នាំ ២០១៨ រដូវ​កាល​ទី ៦ បាន​ត្រឡប់​មក​វិញ​ទៀត​ហើយ និង​កាន់តែ​ជា​ព្រឹត្តការណ៍​ដ៏​ធំ​អស្ចារ្យ​ក្រុម​ចូលរួម​ប្រកួត​កាន់តែច្រើន​!​ការប្រកួត​កាន់តែច្រើន​!​និង​មាន​ឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ​Ryan Giggs​នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ១០ និង ទី ១១ មីនា ២០១៨ ខាងមុខនេះ​។

Tiger Street Football Festival គឺជា​ការប្រកួត​កីឡា​ហ្វ៊ូត​សាលដំបូង និង​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​បាន​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ​ចាប់តាំងពី​ឆ្នាំ ២០១៣​មក​ម្លេះ​។ កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​ដើម្បី​ចូលរួមចំណែក​ក្នុង​ការលើកកម្ពស់​សកម្ម​ភាព​កីឡា​ក៏​ដូច​ជា​វេទិកា​មួយ​សម្រាប់​កីឡាករ​បាល់ទាត់​និង​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​ដើម្បី​បង្ហាញ​ទេពកោសល្យ ផ្លាស់ប្តូរ​បទពិសោធន៍ និង​រៀន​ពី​ទម្រង់​ថ្មីៗ​នៃ​ការលេង​។​

Tiger Street Football Festival ឆ្នាំ​២០១៨​នេះ​មណ្ឌល​ប្រកួត​កើនឡើង​រហូត​ដល់​ប្រាំបី​ខេត្ត​ក្រុង​ទូទាំង​ប្រទេស រួមមាន ខេត្ត​ព្រះសីហនុ ខេត្ត​កំពង់ស្ពឺ ខេត្ត​បាត់ដំបង ខេត្តសៀមរាប ក្រុង​ប៉ោយប៉ែត ខេត្ត​កំពង់ចាម ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល និង រាជធានី​ភ្នំពេញ​។ រង្វាន់​សរុប​កាន់តែ​ធំ​អស្ចារ្យ​រហូតដល់​៥០០០០ ដុល្លារ​។ ​ក្រុម​ជាង ៥០០ ក្រុម​ត្រូវបាន​រំពឹងថា​នឹង​ចូលរួម​ការប្រកួត​ដណ្តើម​តំណែង​ជើងឯក​Tiger Street Football Festival ឆ្នាំ​២០១៨​នេះ​។​

​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​Tiger Street Football Festival​រួម​មាន​សកម្មភាព​សប្បាយ​រីករាយ​ជា​ច្រើន​ទាំង​ការប្រកួត​បាល់ទាត់​ស្តង់​លេង​ហ្គេម​កម្សាន្ត ស្តង់​សំរាប់​អ្នកគាំទ្រ​មាន​ជា​បដា​សំរាប់​ស​សេរ​គាំទ្រ​ក្រុម​របស់​ខ្លួន និង​មាន​ការ​គូរ​មុខ​គួរឲ្យ​ទាក់ទាញ មាន​កន្លែង​លក់​វត្ថុ​អនុស្សាវរីយ​ជា​សំភារៈ​កីឡា កន្លែង​ថតរូប​អនុស្សាវរីយ និង​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស​សំ​រាប់ការ​ជាវ​ស្រា​បៀ​រ  Tiger​។​

​កាន់តែ​អស្ចារ្យ​កម្មវិធី​ប្រគំ​តន្ត្រី កាន់តែ​ធំ​ជាង​មុន ឆាក​តន្ត្រី​កាន់តែ​ទំនើប ភ្លើងពណ៌​ចំរុះ នឹង​មាន​ការអញ្ជើញ​ចូលរួម​សម្តែង​ពី​សំណាក់​តារា​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​កាន់​តែ​រំភើប កាន់តែ​អស្ចារ្យ​ដែល​ញ៉ាំង​ឲ្យ​ព្រឹត្តិការណ៍​នេះ​កាន់តែ​ជក់​ចិត្ត និង​ដ​ក់ជាប់​អារម្មណ៍​ដល់​អ្នកទស្សនា​។​

​ជួប​គ្នា​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​Tiger Street Football Festival ២០១៨ ដំបូង​នៅ​ឆេ្នរ​អូរ​ឈើទាល ទី​រួម​ខេត្ត ព្រះសីហនុ​ក្នុង​ថ្ងៃទី ២០- ២១ ខែ​មករា ឆ្នាំ ២០១៨ ចាប់ពី ៧ ព្រឹក​តទៅ​។​
​ដូច្នេះ​តើ​អ្នក​បាន​ចុះឈ្មោះ​ក្រុម​របស់​អ្នក​ហើយ​ឬ​នៅ​? សូម​រង់ចាំ​មើល​ថា​តើ​ក្រុម​របស់​អ្នក​អាច​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ដែរឬទេ និង​ក្លាយជា​ជើងឯក​ទូទាំងប្រទេស​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​Tiger Street Football Festival​ប្រចាំឆ្នាំ ២០១៨​។

​ព័ត៌មាន​លម្អិត​បន្ថែម សូម​អាន​ខិតប័ណ្ណ​ផ្សព្វផ្សាយ​ឬ សូម​ទំនាក់ទំនង​លេខ​៖077 777 928 ឬ តាមរយៈ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​ស្រាបៀ​រថៃហ្គ័​រ​៖www.facebook.com/TigerBeerKH
#TSFF2018

​សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​

 

 


ព័ត៌មានផ្សេងទៀត