Aubameyang ​ខ្សែ​ប្រយុទ្ធ ​Dortmund​ អាច​​មកលេង​​នៅ​លើ​​ទឹក​ដី​​ថៃ​​

ដោយ៖ អឿន ភារ៉ា 06-01-2018 1:11 pm 423

​ខ្សែប្រយុទ្ធ​វ័យក្មេង Pierre-Emerick Aubameyang របស់​ក្លិប​កំពូល​អាឡឺម៉ង់ Borussia Dortmund អាច​នឹង​មកលេង​ពាន​មិត្តភាព​មួយ​នៅ​ថៃ នា​ខែមីនា​ខាងមុខ​។​

សហព័ន្ធ​ថៃ បានប្រកាស​សមាភាព​ក្រុម​៤ ដែល​ចូល​លេង​ពាន King Cup នៅ​ឆ្នាំនេះ​មាន ស្លូ​វ៉ាគី អារ៉ាប់​រួម និង​ជម្រើសជាតិ​របស់ Aubameyang ហា្គ​បុង​។​

​កត្តា​នេះហើយ ដែល​ហ្គា​បុង​ទំនង​នាំ​ប្រធាន​ក្រុម​របស់ខ្លួន​គឺ​ខ្សែប្រយុទ្ធ​វ័យ​២៨​ឆ្នាំ មកកាន់​ទឹកដី​អាស៊ីអាគ្នេយ៍​។​

King Cup លើក​ទី​៤១ នឹង​ធ្វើឡើង​ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៨៕

ប្រភព៖ foxsportsasia

ព័ត៌មានផ្សេងទៀត