Dembele​ ត្រៀម​រួចរាល់​​សម្រាប់​​ការវិលត្រឡប់​​ទៅ​កាន់​​ទីលាន​​វិញ​​

ដោយ៖ អឿន ភារ៉ា 03-01-2018 4:30 pm 521

Barcelona បានប្រកាស​ជា​ផ្លូវកា​រថា Ousmane Dembele បាន​ជាសះស្បើយ​ទាំងស្រុង​ហើយ​។ Dembele នឹង​ធ្វើដំណើរ​ទៅសួរសុខទុក្ខ​ម្ចាស់ Celta Vigo ជា​មួយក្រុម នា​យប់​ថ្ងៃទី​០៥ ក្នុង​ព្រឹត្តិការណ៍ Copa del Rey ប៉ុន្តែ​នឹងត្រូវ​អង្គុយ​កៅអី​បម្រុង​។​

​កីឡាក​រវ័យ ២០​ឆ្នាំ​រូបនេះ បាន​រងរបួស​សរសៃ​ពួរ​ធ្ងន់ធ្ងរ​នៅ​ជើង​ខាងឆ្វេង ពេល​លេង​ទល់នឹង Getafe កាលពី​ថ្ងៃទី​១៦ ខែ​កញ្ញា ហើយ​ត្រូវ​សម្រាក​ក្រៅ​ទីលាន​រហូតមក​។ អស់​រយៈពេល​ជាង ៣​ខែ​មក​នេះ​ Dembele បាន​សម្រាក​ពេទ្យ​ពី​ក្លឹប​វេជ្ជសាស្ត្រ​របស់​ក្លិប និង​បានជា​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​។​

​ដូច្នេះ Ernesto Valverde អាច​ពឹងផ្អែក​លើ​កីឡាករ​ម្តងទៀត​នៅលើ​ទីលាន ដើម្បី​ឈរ​នៅ​ខ្សែប្រយុទ្ធ​ជាមួយ Suarez និង Messi សម្រាប់​រដូវ​កាល​ថ្មី​នេះ​៕

ព័ត៌មានផ្សេងទៀត