បើសិន​កំពូល​​កីឡាករ​​បាល់ទាត់​​ពិភពលោក​​ទាំង​នេះ​ ក្លាយ​ជា​​អ្នក​​ចម្បាំង​​សា​ម៉ូ​រ៉ៃ​​

ដោយ៖ អឿន ភារ៉ា 02-01-2018 5:12 pm 1610

​រូបភាព​របស់​កំពូល​កីឡាករ​បាល់ទាត់​ពិភពលោក​ទាំងនេះ ប្រាកដជា​អ្នក​មិន​ធ្លាប់​បានឃើញ​ពីមុនមក​នោះទេ​។ រូបភាព​របស់​ខ្សែប្រយុទ្ធ​ល្បីៗ ដូចជា Cristiano Ronaldo, Lionel Messi, Zlatan Ibrahimovic និង Neymar ត្រូវបាន​ផ្លាស់ប្ដូរ​ទៅជា​អ្នក​ប្រយុទ្ធ​សាំ​ម៉ូ​រ៉ៃ​ដ៏​អស្ចារ្យ ដែល​រូបភាព​ទាំងនេះ ត្រូវបាន​បង្កើតឡើង​ដោយ​វិចិត្រករ​សញ្ជាតិ​អ៊ីតាលី លោក Pupazzaro​។ សូម​មើល​រូបភាព​ខាងក្រោម​នេះ​៖

​ខ្សែ​ប្រយុទ្ធ Ronaldo របស់​ក្លិប Real Madrid បាន​ឈរ​ដោយមាន​បាល់​ដែល​កំពុង​ឆេះ​នៅ​ពីមុខ​មួយ​។


​ចំណែកឯ ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United វិញ គឺ​កីឡាករ Zlatan មាន​ជំហរ​យ៉ាង​អង់អាច ដោយ​ជើង​ខាងស្ដាំ​ជាន់​បាល់ និង​កាន់​ដាវ​នៅ​ពីលើ​ក្បាល ហើយ​មាន​អណ្ដាតភ្លើង​ព័ទ្ធជុំវិញ​។​


Messi វិញ នៅ​ពីក្រោម​ដៃ​របស់គាត់​មាន​ពណ៌​ក្រហម និង​ពណ៌​ខៀវ​ដែល​តំណាងឲ្យ​ក្រុម Barcelona​។​


​ដោយឡែក Neymar មាន​រូប​សញ្ញា Paris Saint-Germain នៅលើ​អាវ ហើយ​រូបភាព​របស់​កីឡាករ​រូបនេះ ត្រូវបាន​គេ​ដាក់​នៅលើ​ផ្ទៃ​ពណ៌​ផ្កាឈូក​។​


​គួរ​បញ្ជាក់ថា លោក Pupazzaro ដែល​មានឈ្មោះ​ពិត Fabrizio Birimbelli គឺជា​អ្នកសរសេរ​កម្មវិធី​កុំព្យូទ័រ ដែល​រស់នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី​។ គាត់​ធ្លាប់​គូររូប​កីឡាករ និង​គ្រូបង្វឹក​ជាច្រើន​រួចមកហើយ ដោយសារ​ទេព្យកោសល្យ និង​ចំ​នង់​ចំនូលចិត្ត​តាំងពីក្មេង​របស់លោក​៕

ប្រភព៖ thesun

ព័ត៌មានផ្សេងទៀត