Coutinho ​រង​ការព្រមាន​​ជុំវិញ​​ការ​ផ្លាស់ប្តូរ​​ទៅ​ Barcelona​

ដោយ៖ អឿន ភារ៉ា 01-01-2018 4:48 pm 848

​កីឡាករ​របស់​ហង្ស​ក្រហម Philippe Coutinho បាន​ក្លាយជា​គោលដៅ​របស់​ក្លឹប​យក្ស​នៅអេ​ស្ប៉ាញ​ជា​យូរ​មកហើយ ខណៈពេលដែល​ក្លឹប​អ្នកមាន​បុណ្យ​មួយ​នេះ​បាន​ព្យាយាម​ធ្វើ​ការដេញថ្លៃ​ជាច្រើនលើក ដើម្បី​ទិញយក​កីឡាករ​នាំ​លេង​វ័យ ២៥ ឆ្នាំ​រូបនេះ​។​

​តែ​យ៉ាងណា ខ្សែប្រយុទ្ធ​ជើងចាស់​ដ៏​ឆ្នើម Ronaldo បាន​ព្រមាន Coutinho អំពី​ការផ្លាស់ប្តូរ​ទៅ Barcelona ដោយ​លោក​ថា ពួកគេ​មិនសូវ​យកចិត្តទុកដាក់​លើ​កីឡា​ករប្រេ​ស៊ីល​ទេ​។

អតីត​តារាបាល់ទាត់​សញ្ជាតិ​ប្រេ​ស៊ីល​រូបនេះ បាន​និយាយថា គាត់​ចូលចិត្ត​លេង​នៅ Real Madrid ជាជាង​នៅ Nou Camp ហើយ​ជឿថា គាត់​គឺជា​កីឡាករ​មួយរូប​ក្នុងចំណោម​កីឡាករ​ជាច្រើន​ទៀត​មកពី​ប្រទេសប្រេ​ស៊ីល​ដែល​មិនត្រូវ​បានគេ​យកចិត្តទុកដាក់​ឲ្យបាន​ដិតដល់​ឡើយ​។​

​យ៉ាងណាក៏ដោយ រហូត​មកទល់ពេលនេះ ក្លិប​ហង្ស​ក្រហម​នៅតែ​រក្សា​ជំហរ​របស់​ពួកគេ​ដដែល​ដោយ​បដិសេធ​នូវ​រាល់​ការដេញថ្លៃ​ទាំងអស់ ប៉ុន្តែ Ronaldo ជឿថា Coutinho គួរតែ​លេង​នៅ Anfield ដដែល​ប្រសើរ​ជាង​។​

​គួរ​បញ្ជាក់ថា កីឡាករ​សញ្ជាតិ​ប្រេ​ស៊ីល​សំខាន់ៗ ដែល​បាន​លេងឲ្យ​ក្លិប Barcelona និង​បាន​ចាកចេញ​ជា​បន្តបន្ទាប់ មានដូចជា Romario Ronaldinho Ronaldo Dani Alves និង Neymar​។ ទោះបីជា Neymar បាន​ចាកចេញ​ពី​ក្លិប​មួយ​នេះ បន្ទាប់ពី​ការផ្ទេរ​ដ៏​ចម្រូងចម្រាស​ក៏ដោយ ក៏​កីឡាករ​រូបនេះ ហាក់បីដូចជា​មានការ​ចងចាំ​ដ៏​ល្អ ដោយ​ចាត់ទុក​ក្លឹប​នេះ​ថា ជា​កន្លែង​មួយ​ដែល​តែងតែ​នៅក្នុង​ចិត្ត​របស់ខ្លួន​ជានិច្ច​៕

ប្រភព៖ foxsportsasia

ព័ត៌មានផ្សេងទៀត