រងចាំយ៉ាង​អន្ទះសារ ពេល​នេះ​ Costa ​បាន​​បង្ហាញ​ខ្លួន​​នៅ​ Atletico ​Madrid ​ហើយ​

ដោយ៖ អឿន ភារ៉ា 01-01-2018 10:59 am 402

Diego Costa បាន​បង្ហាញខ្លួន​នៅ Atletico Madrid បន្ទាប់ពី​ទីផ្សារ​ដោះដូរ​កីឡាករ ចាប់​បើក​ភ្លាម​នៅ​ខែ​មករា ឆ្នាំ​២០១៨​នេះ​។

​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ វ័យ​២៩​ឆ្នាំ​ដ៏​រឹងមាំ​មួយ​នេះ បាន​ស្តារ​ក្តី​សុ​បិ​ន្តមួយ​ត្រឡប់ទៅទី​ក្រុង​ម៉ា​ឌ្រី​ដ​វិញ នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​រូបគេ​បាន​ឈរ​បី​ឆ្នាំ​ជាមួយ​ក្លិប​តោ​ខៀវ Chelsea នៅលើ​ទឹកដី​កីឡដ្ឋាន Stamford Bridge និង​ពាន Premier League ចំនួន​ពីរដង​។​

​សម្រាប់​ពេលវេលា​នៅ​ជាមួយ Chelsea កន្លងមកនេះ Diego Costa បានលើកឡើង​ដោយ​លេងសើច​ថា​៖ “​ខ្ញុំ​បាន​រៀន​ភាសា​អង់គ្លេស​នៅ​ទីនោះ​។ អ្នកគាំទ្រ ប្រជាជន​នៅ​ក្លិប និង​មិត្ត​រួម​ក្រុម​របស់ខ្ញុំ​បាន​ជួយ​ខ្ញុំ​ច្រើនណាស់​”​។ លោក​បន្តថា​៖ “Chelsea គឺជា​ក្លិប​ដ៏​អស្ចារ្យ ហើយ​ខ្ញុំ​មានតែ​ការចងចាំ​ល្អ​ប៉ុណ្ណោះ​”​។​

​ចាប់ពី​ថ្ងៃនេះ​តទៅ Costa បានជា​កីឡា​ករពេញ​សិទ្ធ​របស់​ក្រុម​លោក Diego Simeone ដូច្នេះ រូបគេ​អាច​លេង​គ្រប់​ការប្រកួត​របស់ Atletico Madrid​។ កីឡាករ​រូបនេះ បានបង្ហាញ​ពី​អារម្មណ៍​ថា ការវិល​មក​ទ្រនំ​ចាស់​ជាថ្មី​នេះ គឺ​ដាច់ខាត​ត្រូវតែ​លេង ខណៈដែល​លោក​ត្រូវ​ព្យួរ​ជើង​នៅ Chelsea អស់​រយៈពេល​ជា​យូរ​មកហើយ ដោយសារ​មាន​បញ្ហា​ជាមួយ​គ្រូបង្វឹក​។​

Diego Costa បាន​និយាយ​បន្ថែមថា​៖ “​ខ្ញុំ​បាន​រង់ចាំ​ពេលនេះ​អស់​រយៈពេល​ជា​យូរ​មកហើយ​។ ខ្ញុំ​គ្រាន់តែ​ចង់​មាន​ទម្រង់​លេង​ឲ្យបាន​ឆាប់​តាមដែ​លអាច​ធ្វើទៅបាន​”៕

ប្រភព៖ Thesun

ព័ត៌មានផ្សេងទៀត